កូរ៉េខាងត្បូង៖ លោក Yang Hyun Suk អតីតនាយកប្រតិបត្តិរបស់ផលិកម្ម YG Entertainment ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំពីបទពាក់ព័ន្ធក្នុងសំណុំរឿងគ្រឿងញៀនរបស់ B.I សមាជិកក្រុម IKON។
កាលពីឆ្នាំ ២០២១ B.I ដែលជាសមាជិកក្រុម IKON ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ និងផាកពិន័យប្រាក់ចំនួន ១.៥ លានវ៉ុន (ជាង ១,១០០ ដុល្លារអាមេរិក) ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន។Yang Hyun Suk Divonis Bebas dalam Sidang Pertama Investigasi Kasus Narkoba  B.I

យោងតាមប្រភពព័ត៌មាន Allkpop ដែលបានរាយការណ៍កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ ថា លោក Yang Hyun Suk និងអតីតអ្នកចាត់ការ Kim របស់លោកត្រូវបានកាត់ទោសជាលើកទីប្រាំហើយបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទជ្រៀតជ្រែកនិងព្យាយាមលាក់បាំងឧក្រិដ្ឋកម្មរបស់ B.I រួមទាំងគម្រាមគំហែងអ្នកសារព័ត៌មានទាក់ទងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន។Ex-YG Entertainment CEO charged for allegedly covering up drug scandal

កន្លងមក មេធាវីការពារក្តីរបស់លោក Yang Hyun Suk បានបដិសេធយ៉ាងខ្ជាប់ខ្ជួននូវការអះអាងដែលថាកូនក្តីរបស់ពួកគេមិនជាប់ពាក់ព័ន្ធក្នុងការជ្រៀតជ្រែក ឬការពារឧក្រិដ្ឋកម្មប្រើប្រាស់គ្រឿងញៀនឡើយ។ បន្ទាប់មក តុលាការក៏បានសម្រេចថាមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោតប្រកាន់ ឬត្រូវបានផ្តន្ទាទោសពួកគេនោះទេ។

នៅចុងបញ្ចប់នៃការកាត់ក្តីលើកទីបួន អ្នកសារព័ត៌មានបានបំភ្លឺថា ពួកគេគ្រាន់តែចង់ឱ្យលោក Yang Hyun Suk សុំទោសជាសាធារណៈប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ព្រះរាជអាជ្ញាបានស្នើសុំឱ្យតុលាការឧទ្ធរណ៍កាត់ទោសទៅតាមច្បាប់ ដោយសម្រេចឱ្យលោក Yang Hyun Suk ជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ និងអ្នកគ្រប់គ្រង Kim ដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំ៕