ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានបង្ហាញការគាំទ្រមួយទំហឹងនូវការលើកឡើងរបស់អ្នកបង្កើតមាតិកាឯករាជ្យ Rick KH ទៅលើមតិបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនឱ្យតម្លៃ ប្រមាថលើប្រទេសជាតិខ្លួនឯង។May be an image of 4 people

នៅក្នុងវីដេអូដែលឯកឧត្តមយកមកបង្ហោះបន្តលើបណ្តាញសង្គមហ្វេកប៊ុក គឺជាវីដេអូមួយរបស់លោក Rich KH ដែលជាអ្នកបង្កើតមាតិកាមួយរូបចូលចិត្តធ្វើដំណើរកម្សាន្ត រៀបរាប់ពីប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ ទាំងក្នុងនិងក្រៅប្រទេស។ វីដេអូដែលមានគាំទ្រនោះ Rich KH បានបញ្ជាក់ថាលោកមិនបានចូលនយោបាយវប្បធម៌ទេ លោករស់នៅប្រទេសកម្ពុជា ស្រលាញ់ព្រះពុទ្ធសាសនា ស្រលាញ់ ជាតិ សាសនា ព្រះមហាក្សត្រ ស្រលាញ់ក្រសួងវប្បធម៌ ស្រលាញ់ការដឹកនាំប្រទេសជាតិ។ ថ្វីដ្បិតប្រទេសកម្ពុជាយើងកំពុងអភិវឌ្ឍមិនល្អឥតខ្ចោះដូចសហរដ្ឋអាម៉េរិក សិង្ហបុរី យើងកើតជាជនជាតិខ្មែរ យើងអត់អាចហាមាត់ថាខ្មែរថោកទាប ខ្មែរមិនចេះមើល ខ្មែរល្ងង់ មិនអភិវឌ្ឍ ជាជនជាតិខ្មែររស់នៅលើទឹកដីខ្មែរ និយាយបែបនេះដូចមើលងាយម្តាយឪពុកខ្លួនឯងអ៊ីចឹង។May be an image of 1 person

Rich KH បាននិយាទៀតថា រស់លើទឹកដីខ្មែរកន្លែងណាខ្វះការអភិវឌ្ឍអត់ទាន់ច្បាស់លាស់យើងខំប្រឹងរៀនខ្លួនឯងថែមថយកន្លែងហ្នឹងមក ក្រសួងធ្វើការកន្លែងណាអត់គ្រប់គ្រាន់យើងប្រាប់ក្រសួងធ្វើការឱ្យគ្រប់គ្រាន់ទៅយើងជួយគ្នាម្នាក់មួយដៃមួយជើងដើម្បីឱ្យប្រទេសយើងអភិវឌ្ឍ។ លោកបន្តទៀតថា មិនចាំតែម្នាក់ប្រឹង គេខំសព្វគ្រប់បែបយ៉ាងយើងទៅស្តីថាឱ្យគេមិនត្រូវនោះទេ យើងបុគ្គលខ្លួនឯងខំប្រឹងរៀន ជួយក្រសួង ជួយរដ្ឋាភិបាល ឈប់យកការគិតអវិជ្ជមាន គិតអាក្រក់លើប្រទេសជាតិ បើយើងនាំគ្នាជាន់ប្រទេសជាតិដុនដាប ។

អ្នកបង្កើតមាតិកា រូបនេះបន្ថែមទៀតថា «ប្រទេសខ្មែរមានសំរាម យើងរើសសំរាមទៅដាក់កំណត់ខ្លួនឯងកុំចោលសំរាម កន្លែងណាមិនអភិវឌ្ឍចូលរួមជាមួយក្រសួងទាំងអស់គ្នាបើរវល់តែស្អប់ជាតិមានតែទៅនៅអាម៉េរិក។ Rich KH បញ្ជាក់ច្បាស់ៗថា លោកមិនមែនជាអ្នកធ្វើការនៅខាងក្រសួងអ្វីនោះទេ តែហួសចិត្ត ហាឡើងជេរខ្មែរ ហាឡើងដៀលក្រសួង ទោះក្រសួងធ្វើមិនល្អឥតខ្ចោះតែក្រសួងធ្វើការអស់ពីសមត្ថភាពដែរ។

សូមបញ្ជាក់ថា អ្វីដែលអ្នកបង្កើតមាតិកា Rich KH លើកឡើងខាងលើនេះគឺជាប់ទាក់ទងនឹងបញ្ហាប្រតិកម្មរបស់ប្រជាជនកម្ពុជាទៅលើការសាងសង់ប្រាសាទថ្មរបស់ថៃដែលលេចរូបរាងស្រដៀលប្លង់ស្ថាបត្យកម្មប្រាសាទអង្គរវត្តនៅពេលដែលក្រសួងពុំទាន់បានចេញសេចក្តីប្រកាសស្របពេលកំពុងតែមានកម្តៅខ្លាំងលើបណ្តាញសង្គម៕