ប្រទេសជប៉ុន ៖ លោក ហ៊ិរូខាសិ ម៉ាត់សឹណុ ប្រមុខខុទ្ទកាល័យប្រទេសជប៉ុន លើកឡើងថា ៖ «នៅថ្ងៃអនាគត យើងនឹងផ្តល់ទិន្នន័យច្បាស់លាស់បំផុតទៅគ្រប់ផ្នែក និងក្នុងឱកាសផ្សេងៗ ។ យើងសូមសំណូមពរឱ្យប្រទេសរុស្ស៊ីសម្រេចចិត្តផ្អែកតាមមូលដ្ឋានវិទ្យាសាស្ត្រ» ។ នេះគឺជាសេចក្តីថ្លែងការណ៍ពីមន្ត្រីប្រទេសជប៉ុន ក្រោយពីជប៉ុនបារម្ភថា ប្រទេសរុស្ស៊ីអាចហាមឃាត់ការនាំចូលអាហារសមុទ្រជប៉ុន តាមប្រទេសចិនដែរ ។Russia considers banning Japanese seafood imports - The Japan Times

កាលពីខែសីហា ឆ្នាំ២០២៣ ប្រទេសជប៉ុនបានបង្ហូរទឹកកខ្វក់មានលាយសារធាតុវិទ្យុសកម្មចូលក្នុងមហាសមុទ្រ ដែលធ្វើឱ្យមានមតិរិះគន់ជាច្រើន ក្នុងនោះប្រទេសចិនក៏បានរិះគន់ជប៉ុនផងដែរ ។ ប្រទេសចិនបានប្រកាសហាមនាំចូលអាហារសមុទ្រគ្រប់ប្រភេទពីជប៉ុន ដោយសារបារម្ភពីផលប៉ះពាល់សុខភាពអ្នកបរិភោគអាហារទាំងនេះ ។Russia mulls joining China in banning Japanese seafood imports | The  Straits Times

ចំណែកផ្នែកត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហាររបស់រុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃទី២៦ ខែកញ្ញា ថា រុស្ស៊ីបានពិភាក្សាជាមួយចិន អំពីការនាំចេញអាហារសមុទ្ររបស់ជប៉ុន ។ លើសពីនេះ រុស្ស៊ីបានផ្ញើលិខិតទៅឱ្យជប៉ុនដើម្បីពិភាក្សាគ្នា និងស្នើសុំទិន្នន័យពាក់ព័ន្ធនឹងការត្រួតពិនិត្យសារធាតុវិទ្យុសកម្មទៅលើត្រីនាំចេញ នៅត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ។China drastically cuts seafood imports from Japan in wake of Fukushima  water release | Japan | The Guardian

ប្រទេសជប៉ុនបញ្ជាក់ថា ទឹកបង្ហូរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា គឺវាមានសុវត្ថិភាព ពីព្រោះបានឆ្លងកាត់ការចម្រោះរួចរាល់ហើយ មុននឹងបង្ហូរចូលក្នុងទឹកសមុទ្រ ។ នៅឆ្នាំ២០២៣នេះ រុស្ស៊ីបាននាំចូលអាហារសមុទ្រពីជប៉ុន ចំនួន១១៨តោន ។Fukushima water release: Russia could ban Japanese seafood import after  China - India Today

វិធានការហាមនាំចូលអាហារសមុទ្រជប៉ុនរបស់ចិន បានធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មនេសាទជប៉ុន ដោយជប៉ុនបាននាំចេញអាហារសមុទ្រទៅចិនធ្លាក់ចុះ៤១,២% នៅខែសីហា ឆ្នាំ២០២២ ។ រដ្ឋាភិបាលជប៉ុនបានផ្តល់ប្រាក់ឧបត្ថម្ភដល់ឧស្សាហកម្មនេសាទនៅក្នុងប្រទេសរបស់ខ្លួន ចំនួន១សែន៧ពាន់លានយេន ៕ ប្រភព ៖ TNN World