អាការៈល្វីងមាត់ ល្វីងក ឬមានរសជាតិចត់ក្នុងមាត់ ក្នុងក អាចកើតឡើងចំពោះមនុស្សគ្រប់គ្នា គឺជារោគសញ្ញាដែលបង្ហាញពីភាពមិនប្រក្រតីនៃប្រព័ន្ធសរសៃប្រសាទ ឬជាផលវិបាកនៃជំងឺមួយចំនួនដែលលាក់ក្នុងខ្លួនយើង។ នៅពេលមានអាការៈល្វីងមាត់ ល្វីងបំពង់ក តែងតែធ្វើឱ្យយើងញ៉ាំអាហារមិនសូវឆ្ងាញ់ និងស្ងួតក ស្រេកទឹកគ្រប់ពេលវេលា។ ដូច្នេះហើយ តើមូលហេតុអ្វីដែលបណ្តាលឱ្យមានអាការៈនេះកើតឡើង?
មូលហេតុដែលបណ្តាលឱ្យមានអាការៈល្វីងមាត់,ល្វីងបំពង់ក កើតឡើងគឺមកពី៖3,200+ Taste Buds Stock Photos, Pictures & Royalty-Free Images - iStock |  Taste buds macro, Tongue taste buds

១.គេងមិនគ្រប់គ្រាន់៖ ភាគច្រើន អ្នកដែលគេងមិនបានគ្រប់គ្រាន់អាចមានអារម្មណ៍ស្រេកទឹកនិងខះបំពង់កដោយសារប្រព័ន្ធសរសៃប្រសាទមិនសម្រាកគ្រប់គ្រាន់ បង្កើតជាភាពវឹកវរ ធ្វើឱ្យភាពស៊ាំចុះថយទាំងអណ្ដាតលែងដឹងរសជាតិ, រសជាតិទឹកមាត់ទៅជាល្វីង, លំហូរនិងការចែកចាយទឹកនៅក្នុងខ្លួនមានការផ្លាស់ប្តូរ។

២.មានបញ្ហាសុខភាពមាត់ធ្មេញ៖ ភាគច្រើនបណ្តាលមកពីការដុសធ្មេញមិនស្អាត ដែលធ្វើឱ្យកាកសំណល់ក្នុងមាត់នៅសេសសល់ អាចបង្កជាការរលាកក្នុងមាត់និងបំពង់ក ល្វីងមាត់ ល្វីងក ក៏ដូចជាមានខ្យល់ដង្ហើមមិនល្អ។

៣.ផលប៉ះពាល់នៃថ្នាំពេទ្យមួយចំនួន៖ ថ្នាំមួយចំនួនមានរសជាតិល្វីងណាស់ដូចជា ថ្នាំព្យាបាលជំងឺបេះដូង, ថ្នាំព្យាបាលជំងឺផ្លូវចិត្ត, ថ្នាំផ្សះមួយចំនួនធំ ឬថ្នាំបំប៉នខ្លះ, និងថ្នាំបន្តក់ភ្នែក ឬច្រមុះជាដើម។Bitter Taste in Mouth: 11 Causes, Symptoms & How to Treat

៤.ការច្រាលទឹកអាស៊ីត៖ ការច្រាលអាស៊ីតកើតឡើងដោយសារទឹកក្រពះហូរត្រឡប់ចូលទៅក្នុងបំពង់អាហារ ដែលបណ្តាលឱ្យមានរសជាតិជូរចត់ក្នុងមាត់ និងបំពង់ក ឬក៏មានរោគសញ្ញាក្រហាយទ្រូងផងដែរ។

៥.មានផ្ទៃពោះ៖ អំឡុងពេលមានផ្ទៃពោះ អរម៉ូនអ៊ឹស្ត្រូសែន (Estrogen) ចំពោះស្ត្រីមានការប្រែប្រួល ដូច្នេះស្ត្រីមានផ្ទៃពោះ ច្រើនជួបនឹងបញ្ហាជូរចត់ក្នុងមាត់ ល្វីងបំពង់ក ប៉ុន្តែរោគសញ្ញានេះនឹងបាត់ទៅវិញដោយខ្លួនឯងបន្ទាប់ពីសម្រាលកូនរួច។

វិធីព្យាបាលអាការៈល្វីងមាត់,ល្វីងបំពង់ក៖
-បរិភោគផ្លែឈើផ្អែម ឬជូរដូចជា ឪឡឹក, ផ្លែស្រកានាគ, ផ្លែក្រូច, ផ្លែស្ត្របឺរី…ជាដើម។
-ផឹកទឹកឱ្យបានច្រើន ដើម្បីកាត់បន្ថយមាត់ស្ងួត ដែលជាមូលហេតុមួយនៃរោគសញ្ញាមាត់ និងបំពង់ក ឬអ្នកអាចបន្ថែមក្រូចឆ្មាទៅក្នុងទឹកដើម្បីបង្កើនរសជាតិ។
-ទំពារស្ករកៅស៊ូគ្មានជាតិស្ករ ដើម្បីជំរុញការបញ្ចេញទឹកមាត់។
-ជៀសវាងញ៉ាំអាហារដែលមានជាតិខ្លាញ់ ឬហឹរ ការជក់បារី ឬផឹកស្រា។
-ថែរក្សាសុខភាពមាត់របស់អ្នកឱ្យបានទៀងទាត់ និងដុសធ្មេញរបស់អ្នកជារៀងរាល់ថ្ងៃ៕