នៅពេលដែលយើងមានសកម្មភាពច្រើនដូចជា ដើរ ឬឈរក្នុងរយៈពេលយូរពេញមួយថ្ងៃ អាចធ្វើឱ្យសាច់ដុំជើងរបស់អ្នកមានការឈឺចុកចាប់ ឬស្ពឹកជាដើម។ ដូច្នេះដើម្បីបំបាត់ការចុករោយបែបនេះ វិធីល្អគឺការត្រាំជើងក្នុងទឹក ប៉ុន្តែតើយើងគួរត្រាំជើងក្នុងទឹកត្រជាក់ ឬទឹកក្តៅ មួយណាល្អជាង?
១.ការត្រាំជើងក្នុងទឹកត្រជាក់៖ ជាការពិតណាស់ ប្រសិនបើអ្នកដើរច្រើន ឬឈរក្នុងរយៈពេលយូរ អ្នកគួរតែត្រាំជើងក្នុងទឹកត្រជាក់ ដោយសារតែទឹកត្រជាក់ជួយឱ្យសរសៃឈាមរួមតូច និងជួយកាត់បន្ថយសារធាតុដែលបណ្តាលឱ្យរលាក ដូច្នេះការឈឺចាប់និងហើមពីការរលាកសាច់ដុំអាចត្រូវបានកាត់បន្ថយយ៉ាងរហ័ស។
២.ការត្រាំជើងក្នុងទឹកក្តៅ៖ ការត្រាំជើងរបស់អ្នកក្នុងទឹកក្តៅឧណ្ហៗ មានប្រយោជន៍ក្នុងន័យបន្ធូរអារម្មណ៍ និងគេងលក់ស្រួល ព្រោះទឹកក្តៅជួយធ្វើឱ្យឈាមរត់បានប្រសើរឡើង។ ដូច្នេះប្រសិនបើអ្នកចង់សម្រាក និងគេងលក់ស្រួលនៅពេលយប់ ចូលព្យាយាមត្រាំជើងរបស់អ្នកក្នុងទឹកក្តៅប្រហែល ៣៦-៣៨ អង្សាសេរយៈពេល ១០-១៥ នាទី វានឹងជួយឱ្យយើងមានអារម្មណ៍ធូរស្រាលជាងមុន។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើជើងរបស់អ្នកមានរបួស អ្នកមិនគួរត្រាំជើងក្នុងទឹកឡើយ ព្រោះវានឹងធ្វើឱ្យដំបៅរលួយ និងឆ្លងមេរោគ ហើយក៏មិនគួរត្រាំជើងក្នុងទឹកជាមួយអ្នកដទៃឡើយ ព្រោះអាចប្រឈមនឹងការឆ្លងជំងឺ។ សម្រាប់អ្នកជំងឺទឹកនោមផ្អែម មិនគួរត្រាំជើងក្នុងទឹកទេ ព្រោះអាចមានរបួសដល់ស្បែកដែលអ្នកជំងឺមិនបានដឹង៕
ប្រភព៖sanook










