បរទេស៖ យោងតាមការប្រកាសដោយអង្គការទេសចរណ៍និងសេវាកម្មដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសកាលពីថ្ងៃទី ២០ ខែកញ្ញា បានឱ្យដឹងថា សណ្ឋាគារល្អបំផុតចំនួន ៥០ របស់ពិភពលោកក្នុងឆ្នាំ ២០២៣ ភាគច្រើនគឺស្ថិតនៅអឺរ៉ុបជាមួយនឹងសណ្ឋាគារចំនួន ២១ ដែលស្មើនឹង ៤២%។ រីឯនៅអាស៊ីវិញជាប់ចំណាត់ថ្នាក់លេខ២ មានសណ្ឋាគារចំនួន ១៨ ក្នុងនោះមានសណ្ឋាគារកិត្តិយសចំនួន ៤ នៅទីក្រុងបាងកក ដូចជា Four Seasons, Mandarin Oriental, Capella និង Siam។ ដូច្នេះហើយ បច្ចុប្បន្នទីក្រុងបាងកកគឺជាគោលដៅអាស៊ីដែលមានសណ្ឋាគារល្អបំផុត ស្មើនឹងទីក្រុងប៉ារីស និងទីក្រុងឡុងដ៍។The 3 Best Hotels in Bangkok

ចំណែកទិសដៅនៅអាស៊ីផ្សេងទៀតដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ៥០ គឺមានហុងកុង (ចិន) ឌូបៃ (អារ៉ាប់រួម) ក្យូតូ និងតូក្យូ (ជប៉ុន) បាលី (ឥណ្ឌូនេស៊ី) អាក្រា (ឥណ្ឌា) និងស្រីលង្កា រួមជាមួយសិង្ហបុរី។
ទោះជាយ៉ាងណាក៏ដោយ ចំណាត់ថ្នាក់កំពូលនៃបញ្ជីសណ្ឋាគារល្អបំផុតរបស់ពិភពលោកក្នុងឆ្នាំនេះគឺបានទៅលើសណ្ឋាគារ Passalacqua ដែលមានទេសភាពនៃបឹង Como ប្រទេសអ៊ីតាលី ហើយនេះក៏ជាលើកដំបូងដែលសណ្ឋាគារនេះបានឈ្នះពានរង្វាន់ន់ដំបូងផងដែរ។ Passalacqua បានបើកដំណើរការនៅខែមិថុនា ឆ្នាំ ២០២២ ដោយបានតុបតែងលម្អយ៉ាងប្រណីតនៅក្នុងរចនាប័ទ្មជាហាងមួយ។Best Luxury Hotels In Bangkok Near The Chao Phraya River 2023 - The Luxury  Editor

៥០ Best Hotels គឺជាចំណាត់ថ្នាក់ប្រចាំឆ្នាំដែលធ្វើឡើងដោយក្រុមហ៊ុនឈានមុខគេរបស់ពិភពលោកក្នុងការផ្តល់នូវបញ្ជីភោជនីយដ្ឋាន និងបារដែលមានបទពិសោធន៍ជាង ២០ ឆ្នាំ។ គិតត្រឹមឆ្នាំ ២០២៣ នេះគឺជាឆ្នាំទី ១៩ ហើយដែលពានរង្វាន់សណ្ឋាគារល្អបំផុតចំនួន ៥០ ត្រូវបានប្រគល់ជូន។ បញ្ជីនេះផ្តល់កិត្តិយសដល់សណ្ឋាគារដែលផ្តល់នូវបទពិសោធន៍ភ្ញៀវល្អបំផុត ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយក្រុមអ្នកដឹកនាំឧស្សាហកម្មសណ្ឋាគារអនាមិកចំនួន ៥៨០ អ្នកកាសែតទេសចរណ៍ និងអ្នកធ្វើដំណើរប្រណីត៕5 Stunning Hotels to Stay at When You Go to Bangkok, the World's Most-Visited  CityUrban luxury: the best five star hotels in Bangkok [2023] - Executive  Traveller
ប្រភព៖vnexpress