ប្រទេសចិន៖ ខ្យល់ព្យុះកំបុតត្បូងនៅក្នុងខេត្ត Jiangsu បានបណ្តាលឱ្យមនុស្ស ១០នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយបានរលំផ្ទះជាង ១៣០ខ្នង។
យោងតាមស្ថានីយ៍ទូរទស្សន៍ជាតិចិន CCTV ដែលបានរាយការណ៍កាលពីថ្ងៃទី ២០ ខែកញ្ញាថា “កាលពីរសៀលម្សិលមិញ ខ្យល់ព្យុះកំបុតត្បូងមួយបានលេចឡើងនៅក្នុងទីក្រុង Sutian ខេត្ត Jiangsu ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងជាច្រើននាក់ទៀតរងរបួស រួមជាមួយការខូចខាតទ្រព្យសម្បត្តិនៅក្នុងតំបន់មួយចំនួន” ។
យោងតាមស្ថិតិបឋម ព្យុះកំបុតត្បូងបានប៉ះពាល់ដល់មនុស្សចំនួន ៥,៥០០ នាក់ និងបានដួលរលំផ្ទះចំនួន ១៣៧ ខ្នង បណ្តាលឱ្យមនុស្ស ១០ នាក់បានស្លាប់ភ្លាមៗ និងមនុស្សជាង ៤០០ នាក់ទៀតត្រូវជម្លៀសចេញ។
ព្យុះកំបុតត្បូងបានកើតឡើងក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែបង្កឱ្យមានការខូចខាតយ៉ាងខ្លាំង ដោយរូបភាពនៅលើបណ្ដាញសង្គមបង្ហាញពីរថយន្តក្រឡាប់ ខ្សែភ្លើងខូច សំរាម និងកម្ទេចកម្ទីដែលហោះនៅគ្រប់ទីកន្លែង និងរាយប៉ាយនៅតាមដងផ្លូវនៃទីក្រុង Tuc Thien។
ការព្រមានអំពីអាកាសធាតុក៏ត្រូវបានចេញនៅថ្ងៃទី ២០ ខែកញ្ញាសម្រាប់តំបន់មួយចំនួននៅភាគនិរតីនៃទីក្រុង Chongqing និង Guizhou, Hunan នៅភាគខាងជើង, Anhui នៅភាគខាងកើត និង Hubei នៅតំបន់កណ្តាល។
បច្ចុប្បន្ន គិតក្នុងឆ្នាំ ២០២៣ នេះប្រទេសចិនបានកត់ត្រានូវភ្លៀងធ្លាក់ខ្លាំង និងកត់ត្រានៃការកើនឡើងកំដៅ។ យោងតាមអ្នកវិទ្យាសាស្ត្រ ព្រឹត្តិការណ៍អាកាសធាតុខ្លាំងកំពុងកើតឡើងជាញឹកញាប់ ដែលបណ្តាលឱ្យមានផលវិបាកកាន់តែធ្ងន់ធ្ងរ ដោយសារតែការប្រែប្រួលអាកាសធាតុ៕
ប្រភព៖vnexpress










