នាដើមខែតុលា ឆ្នាំ២០២៣ កីឡាករស្មាត់ស្ដាំ វឿន វាសនា នឹងទៅលេងនៅក្លឹប Win Streak នៃលីគបាល់ទះនៃកោះតៃវ៉ាន់កុងត្រាមានរយៈពេល២ឆ្នាំ ទទួលបានថ្លៃពលកម្មជាង១០ម៉ឺនដុល្លារ។

យោងតាមលោកអាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានបញ្ជាក់ថា៖”វឿន វាសនានឹងហោះត្រឡប់មកដល់កម្ពុជាវិញនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយបញ្ចប់ភារកិច្ចក្នុងការប្រកួតកីឡាអាស៊ីនៅចិន មុននឹងហោះមកតៃវ៉ាន់វិញ”។

លោកបានសង្កត់ធ្ងន់ថា៖” តម្លៃពលកម្មនេះគឺជាកំណត់ត្រាថ្មីមួយរបស់កីឡាករបាល់ទះកម្ពុជាដែលមិនធ្លាប់មានពីមុនមកនោះទេ”។

សូមបញ្ជាក់ផងដែរថា ស្មាត់ស្ដាំ វឿន វាសនា ក៏ធ្លាប់ទៅប្រកបអាជីពនៅលីគកំពូលវៀតណាម រយៈពេល២សប្តាហ៍ផងដែ ដោយលេងឱ្យក្លិប Long An៕

No photo description available.