បច្ចុប្បន្ន វិស័យទេសចរណ៍គឺជាឧស្សាហកម្មដែលកំពុងរីកចម្រើនយ៉ាងខ្លាំងក្នុងទ្វីបអាស៊ី។ ប្រទេសជាច្រើននៅអាស៊ីគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់អ្នកធ្វើដំណើរមកពីជុំវិញពិភពលោក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់ប្រទេសទាំងអស់ក្នុងទ្វីបអាស៊ីសុទ្ធតែអាចទាក់ទាញភ្ញៀវទេសចរបានច្រើនរហូតនោះទេ។ ដូច្នេះហើយខាងក្រោមនេះគឺជាប្រទេសដែលមានអ្នកទស្សនាតិចបំផុតនៅអាស៊ី៖

១.ប្រទេសប៊ូតាន (Bhutan)៖ គឺជាប្រទេសដែលមានអ្នកទស្សនាតិចជាងគេបំផុតនៅអាស៊ី មូលហេតុគឺដោយសារប្រទេសនេះកំណត់ភ្ញៀវទេសចរបរទេសណាដែលអាចមកទស្សនាបានតែប៉ុណ្ណោះ។ ដូច្នេះ ដើម្បីទៅទស្សនាប្រទេសនេះបាន អ្នកទេសចរត្រូវតែកក់ការធ្វើដំណើររបស់ពួកគេជាមុនសិន តាមរយៈប្រតិបត្តិករទេសចរណ៍ផ្លូវការ។ កញ្ចប់ដំណើរកម្សាន្តដែលផ្តល់ជូនជាធម្មតាចន្លោះពី ២០០ ដុល្លារទៅ ២៥០ ដុល្លារក្នុងមួយថ្ងៃ ដោយរួមបញ្ចូល អាហារ កន្លែងស្នាក់នៅ ការដឹកជញ្ជូន ឧបករណ៍ចាំបាច់ និងមគ្គុទ្ទេសក៍ក្នុងតំបន់។ បច្ចុប្បន្ន ព្រះរាជាណាចក្រប៊ូតានមានភ្ញៀវទេសចរចំនួន ១៥៥,០០០ នាក់ជារៀងរាល់ឆ្នាំ។Visit Bhutan: 2023 Travel Guide for Bhutan, Asia | ExpediaSee Magical Bhutan With No Crowds As the Tiny Kingdom Cautiously Reopens  Its Doors.

២.ប្រទេសប៉ាពួញូហ្គីណេ (Papua New Guinea)៖ គឺជាប្រទេសដែលមានអ្នកមកទស្សនាតិចបំផុតទី ២ នៅអាស៊ី ដោយទទួលបានភ្ញៀវទេសចរប្រហែល ១៨៤,០០០ នាក់ក្នុងមួយឆ្នាំ មូលហេតុគឺដោយសារប្រទេសនេះមានការលំបាកដូចជាការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងដីខ្លាំង ដូច្នេះកន្លែងជាច្រើនអាចទៅដល់បានដោយការដើរប៉ុណ្ណោះ។ ប៉ាពួញូហ្គីណេគឺជាប្រទេសកោះដាច់ស្រយាលបំផុត និងមិនសូវមានប្រជាប្រិយភាពក្នុងគោលដៅទេសចរណ៍ឡើយ។ ភ្ញៀវទេសចរណ៍ដែលទៅប្រទេសនេះគឺត្រូវតែចូលរួមសកម្មភាពជាច្រើនរួមមាន ការឡើងភ្នំខ្ពស់ៗ ការជ្រមុជទឹក និងចូលរួមពិធីបុណ្យនានា។Papua New Guinea Takes Bold Step For Pacific in Fisheries Transparency -  Global Fishing Watch12 reasons why you should travel to Papua New Guinea right now

៣.ប្រទេសប្រ៊ុយណេ (Brunei)៖ ប្រទេសដែលមានអ្នកទស្សនាតិចបំផុតទី ៣ នៅអាស៊ី គឺប្រ៊ុយណេ ដែលស្ថិតនៅអាស៊ីអាគ្នេយ៍។ ប្រទេសប្រ៊ុយណេ ទទួលបានភ្ញៀវទេសចរត្រឹមតែ ២១៨,០០០ នាក់ប៉ុណ្ណោះ មូលហេតុគឺដោយសារ ប្រ៊ុយណេជាប្រទេសអ៊ីស្លាមដ៏តឹងរ៉ឹង ហើយរំពឹងថាអ្នកទេសចររបស់ខ្លួននឹងគោរពតាមក្រមសីលធម៌អ៊ីស្លាម។ ភ្ញៀវទេសចរណ៍ដែលទៅប្រទេសនេះតម្រូវឱ្យស្លៀកពាក់សមរម្យ និងមិនអាចញ៉ាំអាហារនៅទីសាធារណៈបានឡើយ។Brunéi, el país del sudeste asiático que incluir en tu lista viajera |  TravelerThe Top 50 Things To Do In Brunei [Southeast Asia's Hidden Gem] -  TRVLGUIDES [Learn How To Travel]

៤.ប្រទេសយេម៉ែន (Yemen)៖ យេម៉ែនស្ថិតនៅមជ្ឈិមបូព៌ា ជាប្រទេសដែលមានអ្នកទស្សនាតិចបំផុតទី ៤ នៅអាស៊ី។ ប្រទេសយ៉េម៉ែន ទទួលបានភ្ញៀវទេសចរត្រឹមតែ ៣៦៦,០០០ នាក់ប៉ុណ្ណោះ មូលហេតុគឺដោយសារប្រជាជនក្នុងប្រទេសនេះជ្រុលនិយមពេក ដែលជាហេតុធ្វើឱ្យវិស័យទេសចរណ៍ធ្លាក់ចុះយ៉ាងខ្លាំង៕To do in Yemen : Best best tourist attractionsTours In Yemen 2023 • Best Yemen Tour Packages