ប្រទេសចិន ៖ ក្រសួងពាណិជ្ជកម្មចិន និងមន្ត្រីប្រចាំតំបន់ស្វយ័ត Guangxi Zhuang បានរៀបចំកម្មវិធីពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី២០ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័ត Guangxi Zhuang ។ ការរៀបចំពិព័រណ៍ពាណិជ្ជកម្មនេះ គឺមានគោលបំណងទាក់ទាញម្ចាស់អាជីវកម្មអាស៊ានឱ្យចូលមកកាន់ទីផ្សារចិន ។China vows to expand cooperation with ASEAN in multiple sectors - CGTN

ការពិភាក្សាមួយបានធ្វើឡើងនៅក្រោមប្រធានបទ ៖ «ការបើកចំហស្ថាប័នសម្រាប់កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ថ្មី» ដោយក្រសួងពាណិជ្ជកម្មចិនបានប្រកាសពីផែនការបង្កើនការបើកចំហស្ថាប័នជាបណ្តើរៗ និងកាត់បន្ថយការរឹតបន្តឹងការវិនិយោគពីក្រៅប្រទេស ។ ប្រទេសចិននឹងដោះស្រាយឧបសគ្គអវិជ្ជមាន ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទុនជាមួយបណ្តាប្រទេសអាស៊ានផងដែរ ។Manet highlights importance of regional trade at China-ASEAN expo | Phnom  Penh Post

លើសពីនេះ ប្រទេសចិនមានគោលដៅគាំទ្រការនាំចូលផលិតផលកសិកម្មពីតំបន់អាស៊ាន និងពង្រីកការជួញដូរផលិតផលកម្រិតមធ្យម ដែលសំដៅដល់ផលិតផលសម្រាប់យកទៅផលិតជាផលិតផលប្រភេទផ្សេងទៀតរវាងភាគីទាំងពីរ ។ASEAN leaders sustain positive outlook on Chinese economy -Xinhua

ក្រៅពីនេះ អត្ថប្រយោជន៍ផ្នែកភូមិសាស្ត្រជាយុទ្ធសាស្ត្រជាមួយតំបន់អាស៊ាន តំបន់ស្វយ័ត Guangxi Zhuang បានលើកទឹកចិត្តដល់ការបង្កើតស្ថាប័នក្រោមគំនិតផ្តួចផ្តើផ្សេងៗ ដូចជា គម្រោងសាងសង់កំពង់ផែឆ្លាតវៃរវាងប្រទេសចិន និងវៀតណាម ។ គេចាត់ទុកថា វាជាយន្តការសម្រាប់កិច្ចសហការលើសន្តិសុខស្បៀងស្ថិតក្រោមគម្រោងផ្លូវ១ ខ្សែក្រវាត់១ របស់ចិន ក៏ដូចជាការបង្កើតតុលាការពាណិជ្ជកម្មអន្តរជាតិ ។ បើគិតមកដល់ឆ្នាំ២០២២ តំបន់អាស៊ាននៅតែជាដៃគូពាណិជ្ជកម្មលេខ១ របស់តំបន់ស្វយ័ត Guangxi Zhuang អស់រយៈពេល២៣ឆ្នាំជាប់ៗគ្នា ៕ ប្រភព ៖ TNN World