Lisa សមាជិក BLACKPINK បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងថ្ងៃទី១ និងទី២ ដែលក្លាយជាប្រធានបទមួយនៅលើប្រព័ន្ធអ៊ីនធឺណិតអំឡុងពេលឡើងឆាកសម្តែងបទទោល «Money» នៅវគ្គបញ្ចប់នៃការប្រគំតន្រ្តីទេសចរណ៍ពិភពលោក «Born Pink» នៅទីក្រុងសេអ៊ូល បើទោះបីជារងនូវពាក្យចចាមអារ៉ាមជុំវិញកុងត្រារបស់នាងយ៉ាងណាក៏ដោយ។

ថ្ងៃទី១នៃការប្រគំតន្រ្តីត្រូវនឹងថ្ងៃទី១៦ ខែកញ្ញាដែលទីតាំងប្រគំតន្ត្រីនៅ Gocheok Sky Dome Lisa សមាជិកក្រុម BLACKPINK បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាមួយនឹងការសម្តែងបទ Money ដោយនៅថ្ងៃដំបូងនៃការបញ្ចប់ការប្រគំតន្ត្រី Born Pink Lisa បានសម្តែងដោយបញ្ចូលក្រដាសប្រាក់ដុល្លារពិត និងលុយក្លែងក្លាយជាមួយគ្នាផងដែរ។ វាជារឿងដ៏ល្បីមួយក្នុងចំណោមអ្នកគាំទ្រនូវគំនិតនៃការដាក់ក្រដាសប្រាក់ដុល្លារពិតនិងលុយក្លែងក្លាយខណៈលុយក្លែងក្លាយបានរចនាឡើងដោយម្ខាងមានរូបភាព Lisa ហើយនៅម្ខាងទៀតមានរូបភាពសមាជិកក្រុម BLACKPINK រួមមាន Jisoo, Rosé និង Jennie កំពុងឱបគ្នាយ៉ាងណែន។

ជាមួយប្រធានបទនេះបានបង្កើតបរិយាកាសវឹកវរទាំងលើឆាក និងតាមបណ្តាញសង្គម។ ទន្ទឹមនឹងនោះ Lisa បានស្លៀកពាក់យ៉ាងត្រជាក់ភ្នែកដែលសំលៀកបំពាក់នោះមានអ្នកច្នៃម៉ូដជនជាតិចិន Yueqi Qi ។

នៅថ្ងៃទី២ នៃការប្រគំតន្រ្តីត្រូវនឹងថ្ងៃទី១៧ ការសម្តែងបទទោលរបស់ Lisa នៃបទខាងលើនេះក៏បានក្លាយជាប្រធានបទចែកចាយពេញបណ្តាញសង្គមដូចគ្នាដោយសារតែ Camera Man ចាប់ប្លង់ថត Lisa អំឡុងពេលរាំភ្លាត់ស្នៀតដួលលើឆាកផងដែរ។

ឧប្បត្តិហេតុនេះបានធ្វើឱ្យអ្នកគាំទ្រ BLACKPINK រួមទាំងអ្នកគាំទ្រសមាជិក Lisa ផ្ទាល់បានលើកឡើងដោយចំអន់ដែរថាការភ្លាត់ស្នៀតរបស់ Camera Man នេះបណ្តាលមកពីជក់មើល Lisa រាំពេកបានជាដូច្នេះពីព្រោះពេលនោះការរាំ និងសំលៀកបំពាក់របស់ Lisa លះៗនិងហឹរសាហាវណាស់៕BLACKPINK Born Pink world tour finale Seoul 2023: Tickets, presale, how to  buy, & all you need to know