ប្រទេសឥណ្ឌា៖ យោងតាមសេចក្តីថ្លែងការណ៍ថ្មីៗនេះដោយអគ្គនាយកក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា (ICMR) Rajeev Bahl បានឱ្យដឹងថា ខណៈពេលដែលអត្រាមរណភាពដោយសារ COVID-១៩ គឺមានត្រឹមតែ ២ ទៅ ៣% ប៉ុណ្ណោះ ប៉ុន្តែចំពោះមេរោគ Nipah វិញមានអត្រាស្លាប់ពី ៤០ ទៅ ៧០% ដូច្នេះ អត្រាមរណភាពរបស់អ្នកឆ្លងមេរោគ Nipah គឺខ្ពស់ជាង COVID-១៩ ច្រើន។Nipah virus outbreak in India: What you need to know about viral disease |  Health News | Al Jazeera

តាមសេចក្តីថ្លែងការណ៍របស់ប្រធាន ICMR ត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសឥណ្ឌាបានរកឃើញការកើនឡើងចំនួននៃការឆ្លងមេរោគ Nipah នៅក្នុងរដ្ឋ Kerala ដោយបង្ខំឱ្យរដ្ឋាភិបាលដាក់វិធានការរឹតត្បិត រួមទាំងបិទសាលារៀន និងការិយាល័យមួយចំនួនក្នុងសប្តាហ៍នេះផងដែរ។ ICMR បានបញ្ជាក់ថា ទីភ្នាក់ងារកំពុងខិតខំប្រឹងប្រែង ដើម្បីការពារការរីករាលដាលនៃមេរោគដ៏សាហាវនេះ ដែលស្ថិតនៅក្នុងរដ្ឋ Kerala ភាគខាងត្បូងនៃប្រទេសឥណ្ឌា។Nipah virus outbreak in India: What you need to know about viral disease |  Health News | Al Jazeera

ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ ICMR បានសម្រេចចិត្តទិញអង់ទីករចំនួន ២០ បន្ថែមទៀតពីប្រទេសអូស្ត្រាលី បើទោះបីជានៅទូទាំងពិភពលោក អង់ទីករនេះត្រូវបានចាក់ដោយជោគជ័យទៅក្នុងអ្នកជំងឺ ១៤ នាក់ក៏ដោយ រហូតមកដល់ពេលនេះ មិនទាន់មានករណីណាមួយនៅក្នុងប្រទេសឥណ្ឌា ដែលថ្នាំនេះត្រូវបានប្រើប្រាស់នោះទេ។Over 700 people tested for Nipah virus after two deaths in India

យោងតាមអង្គការសុខភាពពិភពលោក (WHO) មេរោគ Nipah គឺជាជំងឺដែលចម្លងពីសត្វប្រចៀវដែលទុំលើផ្លែឈើមកមនុស្ស។ ជំងឺនេះក៏អាចឆ្លងតាមរយៈអាហារដែលមានមេរោគផងដែរ។ រោគសញ្ញានៃមេរោគ Nipah គឺស្រដៀងទៅនឹង COVID-១៩ រួមមាន ក្អក ឈឺសាច់ដុំ ឈឺក្បាល វិលមុខ អស់កម្លាំង ឬច្របូកច្របល់ផ្លូវចិត្ត និងប្រកាច់ជាដើម។No new Nipah virus cases in Kerala. Govt tells how long vigilance needed |  Latest News India - Hindustan Times

គួរបញ្ជាក់ដែរថាមេរោគ Nipah បានរីករាលដាលក្នុងប្រទេសឥណ្ឌាតាំងពីថ្ងៃទី១៣ ខែកញ្ញា កន្លងទៅ ដែលបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ និង ៧០០ នាក់ទៀតឆ្លងមេរោគនេះ៕
ប្រភព៖cafef.com