ប្រទេសជប៉ុន ៖ សារព័ត៌មាន Xinhua បានរាយការណ៍ដោយយោងតាមក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពប្រទេសជប៉ុនបញ្ជាក់ថា ចំនួនពលរដ្ឋមានអាយុលើសពី១០០ឆ្នាំ នៅប្រទេសជប៉ុន គឺស្មើរហូតដល់៩២.១៣៩នាក់ ។ វាជាតួលេខមួយខ្ពស់បំផុតនៅក្នុងប្រវតិ្តសាស្ត្រប្រទេសជប៉ុន និងជាកំណត់ត្រាពលរដ្ឋអាយុច្រើនសម្រាប់ឆ្នាំទី៥៣ ជាប់ៗគ្នាផងដែរ ។Tracking Down Japan's Missing Centenarians : NPR

តាមរបាយការណ៍បញ្ជាក់ថា ទិន្នន័យនេះបានគិតរហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ និងកើនឡើងលើសឆ្នាំ២០២២ ចំនួន១.៦១៣នាក់ ។ ក្នុងចំណោមពលរដ្ឋជប៉ុនមានអាយុលើសពី១០០ឆ្នាំ ក្នុងនោះមានស្ត្រីចំនួន៨១.៥៨៩នាក់ ស្មើនឹង៨៨,៥% និងបុរសចំនួន១០.៥៥០នាក់ ។

ប្រទេសជប៉ុនចំនួនមានពលរដ្ឋអាយុលើសពី១០០ឆ្នាំ ជាមធ្យមស្មើ៧៤នាក់សម្រាប់ពលរដ្ឋចំនួន១សែននាក់ ហើយស្ត្រីមានអាយុច្រើនជាងគេបំផុតនៅប្រទេសជប៉ុន គឺអ្នកស្រី Fusa Tatsumi មានអាយុ១១៦ឆ្នាំ រស់នៅខេត្ត Osaka ។ ចំណែកបុរសមានអាយុច្រើនជាងគេនៅប្រទេសជប៉ុន គឺលោក Chisaburo Sonobe មានអាយុ១១១ឆ្នាំ រស់នៅខេត្ត Chiba ។Why is Japanese life expectancy so high? - The Lancet

ខាងក្រោមនេះ គឺជាចំនួនពលរដ្ឋជប៉ុនមានអាយុលើសពី១០០ឆ្នាំ នៅក្នុងឆ្នាំមួយចំនួន ៖
-នៅឆ្នាំ១៩៦៣ ពលរដ្ឋជប៉ុនអាយុលើសពី១០០ឆ្នាំ ស្មើនឹង១៥៣នាក់
-នៅឆ្នាំ១៩៨១ ពលរដ្ឋជប៉ុនអាយុលើសពី១០០ឆ្នាំ ស្មើជាង១.០០០នាក់
-នៅឆ្នាំ១៩៩៨ ពលរដ្ឋជប៉ុនអាយុលើសពី១០០ឆ្នាំ ស្មើជាង១ម៉ឺននាក់
-នៅឆ្នាំ២០១២ ពលរដ្ឋជប៉ុនអាយុលើសពី១០០ឆ្នាំ ស្មើជាង៥ម៉ឺននាក់ ៕

ប្រភព ៖ TNN World