ជនបរទេសតែម្នាក់គត់នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ កញ្ញា ហ៊ូអ៊ីន ហ្វាង បានធ្លាក់ចេញពីកម្មវិធីហើយបន្ទាប់ពីឆ្លងកាត់អស់ជាច្រើនវគ្គដោយក្នុងវគ្គ Live Show សប្តាហ៍ទី៤ គ្រូបង្វឹក ពេជ្រ សោភា សម្រេចជ្រើសយក លឹម សេរីហានីកា និងបង្ខំចិត្តបោះបង់រូបនាង។May be an image of 1 person

បេក្ខនារីដែលជាជនជាតិកូរ៉េ ហ៊ូអ៊ីន ហ្វាង អាចចាត់ទុកថាជាបេក្ខនារីលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី៣ របស់ស្ថានីយទូរទស្សន៍ហង្សមាស។ ការចាត់ទុកនារីកូរ៉េរូបនេះជាបេក្ខនារីលេចធ្លោនោះដោយសារសមត្ថភាពរបស់ ហ៊ូអ៊ីន មិនធម្មតាដោយត្រូវប្រកួតប្រជែងជាមួយបេក្ខជនខ្លាំងៗជាច្រើនប៉ុន្តែរូបនាងនៅតែអាចខាបបេះដូងរបស់គ្រូបង្វឹកផ្ទាល់គឺអ្នកនាង ពេជ្រ សោភា សម្រេចចិត្តជ្រើសយក ហ៊ូអ៊ីន ឱ្យបន្តជាច្រើនវគ្គរហូតឈានមកដល់វគ្គ Live Show សប្តាហ៍ទី៤។May be an image of 1 person

រាត្រីវគ្គ Live Show សប្តាហ៍ទី៤ ថ្ងៃទី១៧ ខែកញ្ញា ហ៊ូអ៊ីន ហ្វាង បានបកស្រាយបទចម្រៀងមួយបទជាភាសាអង់គ្លេសមានចំណងជើងថា «Someone Like You» ដែលជាសំនៀងដើម Adele ហើយបទនេះមិនងាយស្រួលបកស្រាយឡើយ។

ស្ថិតក្នុងចំណោម៣នាក់សម្រាប់កូនក្រុម ពេជ្រ សោភា រួមមានបេក្ខជន ស៊ុន វេហា បេក្ខនារី ហ៊ូអ៊ីន ហ្វាង និង លឹម សេរីហានីកា , វេហា ទទួលបានសំឡេងផ្ញើសារគាំទ្រច្រើនជាងគេនៅក្នុងក្រុម ខណៈនៅសល់២នាក់ខូចស៍ ពេជ្រ សោភា សម្រេចចិត្តបោះបង់ ហ៊ូអ៊ីន ហ្វាង ដោយសម្រេចចិត្តជ្រើស នីកា ឱ្យបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព័្រត្រ។May be an image of 1 person, braids and jewelryគួរបញ្ជាក់ផងដែរថា ហ៊ូអ៊ីន ហ្វាង មានអាយុ២៣ឆ្នាំមានស្រុកកំណើតនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ហើយក្រុមគ្រួសាររបស់នាងបានមករស់នៅប្រទេសខ្មែរ១០ឆ្នាំហើយ។ ហ៊ូអ៊ីន បានក្លាយជាជនបរទេសតែមួយគត់ចូលរួមប្រកួតកម្មវិធីនេះដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន៕