នេះមិនមែនជាលើកទី១នោះទេដែលប្រទេសកម្ពុជាទទួលបានការសរសើរមិនដាច់ពីមាត់ពីជនបរទេសនៅពេលភ្ញៀវទេសចរបានមកកម្សាន្តលើទឹកដីអច្ឆរិយនេះ។ ជាក់ស្តែងជនបរទេសជាគូស្នេហ៍មួយគូបានបាក់ចិត្តស្រលាញ់ប្រទេសកម្ពុជាយ៉ាងខ្លាំងនិងបានប្រាប់ទៅអ្នកផ្សេងទៀតថាបើមកលេងអាស៊ីអាគ្នេហ៍ហើយមិនបានមកលេងប្រទេសកម្ពុជាគឺអត់ន័យតែម្តង។ លើសពីនេះក៏បានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាជាឋានសួគ៌លាក់ខ្លួនទឹកដីពោរពេញដោយស្នាមញញឹមពិតប្រាកដ។ នាពេលថ្មីៗនេះមានការចែកចាយយ៉ាងច្រើនពេញបណ្តាញសង្គមបន្ទាប់ពីជនបរទេសបានរៀបរាប់យ៉ាងមានអត្ថន័យខ្លឹមសារពេញដោយសេចក្តីស្រលាញ់មកលើប្រទេសកម្ពុជា។ នារីជាជនបរទេសរូបនោះមានបណ្តាញសង្គមឈ្មោះថា wanderlust ems។

តាមការចែករំលែកនៅលើបណ្តាញសង្គម បានឱ្យដឹងថា ភ្ញៀវអឺរ៉ុបនិយាយអំពីទេសចរណ៍នៅកម្ពុជា និង នៅក្នុង Comment រាប់សិបសុទ្ធតែវិជ្ជមាន ដែលនិយាយថា ពួកគេគម្រោងមកថៃ និង វៀតណាម តែឆ្លៀតចូលលេងកម្ពុជា បានបាក់ចិត្តនឹងទឹកដីកម្ពុជាតែម្តង ខុសពីការគិត។ ក្នុងនោះបានបញ្ជាក់ទៀតថា បើមកលេងអាស៊ីអាគ្នេយ៍ ហើយមិនបានមកលេងកម្ពុជា គឺអត់ន័យតែម្តង។
មតិរាប់រយ Comment បញ្ចេញមកគឺដូចគ្នាគេថាឋានសួគ៌លាក់ខ្លួនគ្មានអ្នកដឹង ព្រមទាំងបញ្ចេញមតិថា អ្នកមានគម្រោងមកអាស៊ីអាគ្នេហ៍ ដាច់ខាតគួរតែចូលមកលេងកម្ពុជា ។
ជាមួយគ្នានេះដែរ ជនបរទេសក៏បាននិយាយថា កម្ពុជាជាទឹកដីពោរពេញដោយស្នាមញញឹមពិតប្រាកដ (True Smile) ហើយអ្នកខ្លះថាពួកគេនឹងមកម្តងទៀតព្រមទាំងអួតថាកម្ពុជាជាប្រទេសដែលពួកគេចូលចិត្តបំផុត។ មតិខ្លះថា មកលេងឱ្យហើយទៅ ព្រោះមិនទាន់មានភ្ញៀវស្គាល់បុកទៅច្រើន។May be an image of text

លើសពីនេះ នៅក្នុងខម្មិនដែលបានបញ្ចេញមតិទៅលើការបង្ហោះរបស់ នារីជនបរទេសខាងលើគ្មានភ្ញៀវអឺរ៉ុបណាម្នាក់និយាយអាក្រក់នោះទេ។ គ្រាន់តែគេថា មិនដែលឮពីកម្ពុជានោះទេ តែមកលេងដោយចៃដន្យក៏បាក់ចិត្តតែម្តង។ ក្នុងនោះដែរ ជនបរទេសសរសើរទៀតថា កម្ពុជាមានប្រាទប្រាសាទធំជាងគេលើលោក ព្រៃភ្នំ ឆ្នេរសមុទ្រពណ៌ស ជុំវិញកោះមានទឹកសមុទ្រថ្លាមើលឃើញបាត និង ទឹកសមុទ្រកម្ពុជាងូតហើយមិនរមាស់ខ្លួននោះទេ ហើយពិសេសអាហារឆ្ងាញ់ និងសិទ្ធិសេរីភាពរបស់ភ្ញៀវទេសចរ៕May be an image of 1 person and text that says 'ashleighclaretravel 4w. by author I've been twice, both times I've loved it 1like Reply View 1 more reply 4w homeless.backpacker by author Southeast Asia is not complete without Cambodia! like Reply View 1 more reply worls.world 1w Aw loved Cambodia when I went there would definitely love to return and redo se Asia trip X Reply'