ព្រះនាងតូច នរោត្តម ជេនណា មិនត្រឹមបង្ហាញព្រះភក្រ្តនិងបានបកស្រាយរួមជាមួយតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំប្រទេសប៊ុលហ្គារីតែប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បាននាំយករូបជាទង់ជាតិខ្មែរហើយរាងជាផែនទីបង្ហាញនៅលើឆាកអន្តរជាតិដែលស្ថិតនៅលើសំលៀកបំពាក់របស់ទ្រង់។May be an image of 1 person

នៅល្ងាចថ្ងៃទី១២ កញ្ញា នៅលើបណ្តាញសង្គមរបស់ព្រះនាងតូច នរោត្តម ជេនណា បានបង្ហាញសកម្មភាពដែលទ្រង់បានចូលរួមនៅក្នុងកម្មវិធី Runway Reels fashion on film នៅប្រទេសប៊ុលហ្គារីដោយអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង។ មិនត្រឹមតែមានព្រះភក្រ្តនៅក្នុងកម្មវិធីនេះតែប៉ុណ្ណោះទេ តែព្រះនាងក៏បានបកស្រាយបទចម្រៀងមួយបទមានចំណងជើងថា «១១៧» រួមជាមួយតារាចម្រៀងដ៏ល្បីប្រចាំប្រទេសលោក Papi Hans ។May be an image of 1 person and smiling

ទន្ទឹមនឹងឱកាសនេះ ព្រះនាងតូចក៏មិនភ្លេចនាំយកអត្តសញ្ញាណខ្មែរទៅបង្ហាញនៅលើឆាកអន្តរជាតិដូចគ្នាដោយសំលៀកបំពាក់របស់ទ្រង់បានរចនាម៉ូដដោយមានរូបទង់ជាតិខ្មែរហើយរាងជាផែនទី តំណាងឱ្យប្រទេសជាតិរបស់យើងផងដែរ។May be an image of 1 person

បន្ទាប់ពីឃើញសកម្មភាពដែលព្រះនាងតូច មិនភ្លេចនាំយកអ្វីដែលឆ្លុះបញ្ចាំងអ្វីដែលជាខ្មែរបង្ហាញនៅលើឆាកអន្តរជាតិនេះហើយមហាជនអ្នកគាំទ្រកោតសរសើរយ៉ាងខ្លាំងអមដោយអារម្មណ៍មានមោទនភាពចំពោះទ្រង់៕