ហុងកុង ៖ នាយកដ្ឋានគយប្រចាំអាកាសយានដ្ឋានអន្តរជាតិហុងកុងបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ អំពីអាជ្ញាធរហុងកុងចាប់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងការនាំចូលគ្រឿងញៀនប្រភេទកូកាអ៊ីន១,៥គីឡូក្រាម និងផ្កាកញ្ឆា៥,៣គីឡូក្រាម ស្មើទឹកប្រាក់ជាង២,៥លានដុល្លារអាមេរិក ឬប្រមាណ៨៨,៦៧លានបាត ។

ជនសង្ស័យដំបូងមានអាយុ៥៣ឆ្នាំ បានធ្វើដំណើរមកពីទីក្រុង Freetown ប្រទេសសៀរ៉ា ឡេអូន ដោយឆ្លងកាត់អាកាសយានដ្ឋានទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី និងបានមកដល់ហុងកុង នៅថ្ងៃទី៩ ខែកញ្ញា ។ គេបានប្រទះឃើញសារធាតុកូកាអ៊ីនលាក់ទុកក្នុងវ៉ាលិសសម្លៀកបំពាក់របស់ជនសង្ស័យរូបនេះ ។ រីឯជនសង្ស័យម្នាក់ទៀតមានអាយុ២៣ឆ្នាំ ភេទប្រុស ហើយអាជ្ញាធរបានចាប់ខ្លួននៅថ្ងៃទី១០ ខែកញ្ញា ។ ជនសង្ស័យរូបនេះបានធ្វើដំណើរចេញពីខេត្តឈៀងម៉ៃ ប្រទេសថៃ ហើយអាជ្ញាធរបានរកឃើញកញ្ឆាចំនួន២២កញ្ចប់ ដែលលាក់ទុកក្នុងថង់អាហារ១៨ដុំនៅក្នុងវ៉ាលិសធ្វើដំណើរ ។Two high school students arrested for trafficking Cannabis via courier  service - Dimsum Daily

ជំហានដំបូង ចៅក្រមបានចោទប្រកាន់ជនសង្ស័យដំបូងពីបទជួញដូរគ្រឿងញៀន និងបញ្ជូនឡើងតុលាការនៅថ្ងៃទី១១ ខែកញ្ញា ។ ចំណែកជនសង្ស័យម្នាក់ទៀតដែលអាជ្ញាធររកឃើញកញ្ឆានោះស្ថិតក្នុងការសាកសួរ ។ ទោះយ៉ាងណា គ្មានការបញ្ជាក់ថា ជនសង្ស័យទាំង២រូបនេះជាជនជាតិអ្វីទេ ។

នាពេលឆាប់ៗនេះ ហុងកុងនឹងប្រើប្រាស់វិធានការតឹងរ៉ឹងដើម្បីរកគ្រឿងញៀន ជាពិសេស សម្រាប់អ្នកដំណើរមកពីក្រុមប្រទេសមានហានិភ័យខ្ពស់ ។ យោងតាមច្បាប់របស់ហុងកុងចែងថា កញ្ឆា, សារធាតុ Tetrahydrocannabinol (THC) និងសារធាតុ Cannabidiol (CBD) ត្រូវបានចាត់ទុកថា ជាសារធាតុបង្កគ្រោះថ្នាក់ ។Large-scale counterterrorism drill staged at Hong Kong airport to  strengthen city's response to bomb attacks, marauding knifemen | South  China Morning Post

ការនាំចូលផលិតផល រួមទាំងអាហារ ឬភេសជ្ជៈមានផ្ទុកកញ្ឆា, សារធាតុ THC និងសារធាតុ CBD គឺជារឿងត្រូវហាមឃាត់នៅហុងកុង លើកលែងតែករណីច្បាប់អនុញ្ញាត ។ ចំណែកការដឹកជញ្ជូនគ្រឿងញៀនត្រូវមានទោសធ្ងន់ គឺត្រូវពិន័យជាប្រាក់ចំនួន៥លានដុល្លារហុងកុង និងជាប់ពន្ធនាគារអស់មួយជីវិត ៕ ប្រភព ៖ Mono News