ប្រទេសថៃ ៖ ក្រុមប្រឹក្សាសិល្បករលើកកម្ពស់ព្រះពុទ្ធសាសនាប្រទេសថៃបានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីបំភ្លឺករណីមានការផលិតពែងកាហ្វេរូបព្រះកេសព្រះពុទ្ធមកលក់ចែកចាយជាសាធារណៈតាមអនឡាញ ។ ពលរដ្ឋថៃដែលគោរពព្រះពុទ្ធសាសនាបានស្នើឱ្យផ្តន្ទាទោសតាមច្បាប់យ៉ាងតឹងរ៉ឹងចំពោះក្រុមហ៊ុនផលិត អ្នកលក់ចែកចាយ និងអ្នកផ្សព្វផ្សាយផលិតផលនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG7L-16vtcJOEAP34VZvjLAm9JSbT0WHLg9bXBb9DjH9_AO8DnCubVlo_j6dPhM_q1q6MLu2LBwHCZBonyrXdQOoQd30Xg0GODM3HQ_MPp-bDSrXmvFWc_WRlr5DmJbKCqa4_GxY8WT6QoJB8iIzjPCSm8LXTwZ9X32TJsCi4DAJB1-PWAtPXXV3aXCvk/s640/photo_2023-09-12_08-52-45%20(2).jpg

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសិល្បករលើកកម្ពស់ព្រះពុទ្ធសាសនាប្រទេសថៃ និងអង្គភាពផ្សព្វផ្សាយសីលធម៌ក្រោមការឧបត្ថម្ភពីមន្ទីរធម្មការ ក្រសួងវប្បធម៌ និងអនុគណៈកម្មការលើកកម្ពស់ព្រះពុទ្ធសាសនានៃសាកលវិទ្យាល័យមហាជុឡាឡុងកន បានចេញសេចក្តីថ្លែងការណ៍មួយក្រោយពីប្រទះឃើញមានការផលិតពែងកាហ្វេរូបព្រះកេសព្រះពុទ្ធ និងលក់ចែកចាយតាមអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLPBuFQhZUdDpnwVEj8wck31UHkNMYHfbyY-MuPVXPubTTRJKkpSnk2icLzFKnXNNWlNusPLKmlRC4Hfpfz-zZDr8wWyUUlQ72WwwiMGcYkfGDfh-JghciC5OK-I2IIh29VQCcl-GGe7MrN7AvBmTuftC3LchZC62LRK3iIaQmPDUMORpkqsQ6XbmXyoM/s768/photo_2023-09-12_08-52-45%20(3).jpg

ក្រុមហ៊ុនផលិតកែវកាហ្វេនេះបានប្រើនិមិត្តសញ្ញាសំខាន់ៗផ្នែកព្រះពុទ្ធសាសនា គឺយកព្រះកេសព្រះពុទ្ធមកកែច្នៃធ្វើជាកែវកាហ្វេ និងមានត្រចៀកសម្រាប់កាន់ផឹកកាហ្វេទៀតផង ។ ការប្រព្រឹត្តនូវទង្វើមិនសមរម្យនេះ បានធ្វើឱ្យអ្នកគោរពសាសនាព្រះពុទ្ធជាច្រើននាក់នៅប្រទេសថៃមិនពេញចិត្ត ដោយសារព្រះពុទ្ធគឺជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ។ ក្រុមប្រឹក្សាសិល្បករលើកកម្ពស់ព្រះពុទ្ធសាសនាប្រទេសថៃ ព្រមទាំងអនុគណៈកម្មការលើកកម្ពស់ព្រះពុទ្ធសាសនានៃសាកលវិទ្យាល័យមហាជុឡាឡុងកន សូមអំពាវនាវឱ្យក្រុមហ៊ុនផលិត ឬអ្នកលក់ចែកចាយយល់ដឹងពីសារសំខាន់នៃជំនឿព្រះពុទ្ធសាសនារបស់ពលរដ្ឋថៃ និងពុំគួរយកអ្វីដែលគេគោរពបំផុតមកធ្វើបែបនេះ ។

ហេតុនេះ សូមសំណូមពរឱ្យនាយកដ្ឋានកិច្ចការសាសនានៃក្រសួងវប្បធម៌ជួយដំណើរការ និងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធនឹងផ្លូវច្បាប់ ពិចារណាបញ្ឈប់ការលក់ចែកចាយ និងផ្សព្វផ្សាយពែងកាហ្វេរូបព្រះកេសព្រះពុទ្ធជាបន្ទាន់ ព្រមទាំងស្នើឱ្យស្ថាប័នព្រះពុទ្ធសាសនាផ្សេងៗទាំងរដ្ឋ និងឯកជនមានចំណែករួមតាមដាន និងត្រួតពិនិត្យការប្រព្រឹត្តនេះកុំឱ្យកើតមានម្តងទៀត ។ លើសពីនេះ នឹងស្នើឱ្យមានការផ្តន្ទាទោសតាមច្បាប់ជាដាច់ខាតចំពោះក្រុមហ៊ុនផលិត អ្នកលក់ និងអ្នកផ្សព្វផ្សាយផលិតផលប្រភេទនេះ ដើម្បីបញ្ឈប់ការប្រព្រឹត្តអំពើមិនសមរម្យ ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9JNSkOFijDD26tcXJSykeHkLsPA-OcGBM39yGSzgU7TlCxd3qZL_XQ0W3cx0aysQ8sgsWYj_zTnT9zukcj8WOt8Ero_NkjE_cIvpsfO9xynYmlC0p5jW-HXA7oANtia9JrZgW9FsuoNQW3hvEiyzNQ5Y4co9htB3cDiAhEv6pSltKc7ReLQD24O-lR78/s1200/photo_2023-09-12_08-52-45.jpgប្រភព ៖ Nation Online