នៅក្នុងការលាតត្រដាងនាពេលថ្មីៗនេះដោយ Women’s Wear Daily (WWD) Jennie Kim សមាជិកក្រុម BLACKPINK ត្រូវបានគេទទួលស្គាល់ថាជានារីម្នាក់ក្នុងចំណោមស្ត្រីដែលមានឥទ្ធិពលបំផុតទាំង ៥០ នៅក្នុងពិភពម៉ូដ និងសម្រស់សម្រាប់ឆ្នាំ២០២៣។

Jennie វ័យ២៧ឆ្នាំដែលជាជនជាតិកូរ៉េខាងត្បូងគឺជាតារា K-Pop តែមួយគត់នៅក្នុងបញ្ជីដ៏មានកិត្យានុភាពរួមជាមួយតារាល្បី ៗ នៅលើពិភពលោកដូចជា Selena Gomez ស្ថាបនិកនៃ Rare Beauty ,Scarlett Johansson និងស្ត្រីដែលនៅពីក្រោយម៉ាកយីហោដែលទទួលស្គាល់ទូទាំងពិភពលោកដូចជា Puma, Louis Vuitton, Nike,និង Chanel ជាដើម ។

ការដាក់បញ្ចូល Jennie នៅក្នុងបញ្ជីនេះគឺជាសក្ខីភាពមួយចំពោះឥទ្ធិពលដ៏សំខាន់របស់នាងនៅក្នុងពិភពម៉ូដដោយបានក្តោបតំណែងធ្វើការងារជាមួយម៉ាកល្បីៗជាច្រើន។ ការសហការរបស់នាងជាមួយ Calvin Klein ក្នុងខែឧសភា តាមសេចក្តីរាយការណ៍ទទួលបាន ៦.៨ លានដុល្លារ ក្នុងផលតម្លៃលើប្រព័ន្ធផ្សព្វផ្សាយ។ ការបង្ហោះតែម្តងនៃម៉ាកនេះ Jennie ទទួលបាន ២.១ លានដុល្លារ។BLACKPINK's Jennie Leaves Melbourne Stage Abruptly Due to “Deteriorating  Condition” | Teen Vogueជាងនេះទៅទៀត Jennie ជាមួយម៉ាក Chanel គឺជាភាពអស្ចារ្យដោយនាងបានចូលរួមនៃយុទ្ធនាការធំៗចំនួនពីរនៅឆ្នាំនេះ៖ គ្រឿងអលង្ការ Coco Crush នៅក្នុងខែមករា និងកាបូបម៉ាក Chanel 22 នៅក្នុងខែមីនា។ វត្តមានរបស់នាងនៅក្នុងកម្មវិធី Paris Fashion Week រកចំណូលបាន ៤.៥លានដុល្លារ ឯណោះក្នុងប្រព័ន្ធផ្សព្វផ្សាយ។Blackpink's Jennie Kim Talks 'The Idol' and Why She Joined the Series – The  Hollywood Reporter

ក្រៅពីការខិតខំដើរម៉ូដ Jennie នៅតែបន្តសកម្មភាពក្នុងពិភពតន្ត្រីជាមួយ BLACKPINK។ ក្រុមចម្រៀងនេះគ្រោងនឹងរៀបចំការប្រគំតន្ត្រីចុងក្រោយរបស់ពួកគេ “Born Pink” នៅទីក្រុងសេអ៊ូល ដែលជាការបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកដែលបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២២។BLACKPINK Jennie Took Instagram By Storm In A Chic Ivory Dress | InkiStyle

ការទទួលស្គាល់ Jennie នេះនៅក្នុងបញ្ជី Women in Power របស់ WWD បញ្ជាក់ពីទេពកោសល្យជាច្រើនរបស់នាង និងឥទ្ធិពលដែលមិនអាចប្រកែកបានរបស់នាងទាំងនៅក្នុងឧស្សាហកម្មតន្ត្រី និងម៉ូដ៕Blackpink's Jennie Kim Is A Fan Of This London-Based Bridal Brand | British  Vogue