បន្ទាប់ពីជាប់លំដាប់រងទី២នៅក្នុងកម្មវិធី Miss universe Cambodia 2023 វណ្ណៈបូរមី MUC ស្វាយរៀង បានបង្ហោះសារមិនពេញចិត្តខ្លួនឯងដោយសារតែធ្វើមិនបានល្អ និងមិនទាន់រួចរាល់ក្នុងការប្រកួត ហើយនេះក៏ជាលើកដំបូងបទពិសោធលើវិថីបវរកញ្ញា។May be an image of 4 people

នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅលើហ្វេកប៊ុករបស់ វណ្ណៈបូរមី បានរៀបរាប់ពីអារម្មណ៍របស់ខ្លួនក្រោយពីបញ្ចប់ការប្រកួតកាលពីយប់ថ្ងៃទី៧ ខែកញ្ញា ថា«និយាយត្រង់ម្សិលវិញខ្ញុំអត់សប្បាយចិត្តជាមួយខ្លួនឯងទេ ព្រោះដោយសារខ្ញុំធ្វើអត់បានល្អ មានអារម្មណ៍ធ្វើឱ្យក្រុមទាំងមូលរបស់ខ្ញុំអស់សង្ឃឹម តែខ្ញុំភ្លេចគិតថាខ្ញុំអត់ទាន់ ready ទេ។ នេះជាលើកដំបូងរបស់ខ្ញុំ បទពិសោធន៍ជីវិត នឹង សិល្បៈខ្ញុំមានច្រើនមែនតែបទពិសោធន៍លើកវិថីបវកញ្ញាខ្ញុំអត់ដែលមានទេ»។May be an image of 6 people

លំដាប់រងទី២ បន្តទៀតថា «ត្រង់ៗចុះសូម្បីតែដំបូង កម្មវិធីគេចង់បានអីខ្ញុំមិនដែលទាំងដឹងផង ទាល់តែបានចូលរួមទើបខ្ញុំចាប់ផ្ដើមរៀន ចាប់ផ្ដើមយល់ ហើយក៏សូមអគុណដល់អ្នកទាំងអស់គ្នាដែលស្រលាញ់នឹងគាំទ្រខ្ញុំ»។May be an image of 5 people and text that says 'KSE CAMBODIA'

គួរបញ្ជាក់ផងដែរថា វណ្ណៈបូរមី បានជាប់លំដាប់រងទី២ MUC 2023 និងបានឈ្នះឈុតតំណាងជាតិល្អផ្តាច់គេ (Best National Costume)។ ឈុតតំណាងជាតិដែល បូរមី ឈ្នះនេះមានឈ្មោះថា «ព្រះមេគង្គា» ឧទ្ទិសដល់ទន្លេមេគង្គដែលហូរមកពីទីបេកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម ដោយដកស្រង់គំនិតពីទេវកថា ចម្លាក់បុរាណ និងបរិស្ថាន ឈុតនេះរំលេចនូវគ្រឿងអលង្ការនានាដែលច្នៃចេញពីរចនាបទសិល្បៈសម័យអង្គរ៕May be an image of 5 people and text