ប្រទេសឥណ្ឌា ៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ សារព័ត៌មាន AFP បានចុះផ្សាយថា មានព័ត៌មានចចាមអារ៉ាមជាច្រើនពាក់ព័ន្ធនឹងផែនការរបស់ឥណ្ឌាថា នឹងប្តូរឈ្មោះប្រទេសជាផ្លូវការពី «India» ទៅជា «Bharat» ។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងព្យាយាមលុបបំបាត់និមិត្តសញ្ញានៅសល់ពីការគ្រប់គ្រងរបស់អាណានិគមអង់គ្លេសឱ្យអស់ពីស្ថាប័ននយោបាយ និងសៀវភៅប្រវត្តិសាស្ត្រឥណ្ឌា ព្រមទាំងផ្លាស់ប្តូរឈ្មោះប្រទេសផងដែរ ។From an ordinary man to Vikas Purush Narendra Modi's inspirational journey

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានហៅឈ្មោះប្រទេសឥណ្ឌា «India» ថា «Bharat» ដែលពាក្យនេះមានដើមកំណើតពីព្រះគម្ពីរហិណ្ឌូបុរាណសរសេរជាភាសាសំស្ក្រឹត និងជាឈ្មោះមួយក្នុងចំណោមឈ្មោះជាផ្លូវការចំនួន២ ក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេស ។ មុននេះ សមាជិកគណបក្សជាតិនិយមហិណ្ឌូរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីឥណ្ឌា ធ្លាប់បានប្រឆាំងនឹងការប្រើឈ្មោះដែលពិភពលោកស្គាល់ថា «India» ដែលមានប្រភពពីប្រទេសលោកខាងលិច និងបង្កើតឈ្មោះនេះឡើងក្នុងអំឡុងការគ្រប់គ្រងរបស់អង់គ្លេស ។

នៅខែកញ្ញា ឆ្នាំ២០២៣ ប្រទេសឥណ្ឌានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលមេដឹកនាំពិភពលោក G20 និងមានពិធីជប់លៀងពេលល្ងាចនៅចុងកម្មវិធី ហើយគេសង្កេតឃើញថា នៅលើលិខិតអញ្ជើញភ្ញៀវបានសរសេរថា «ប្រធានាធិបតីប្រទេស Bharat» នឹងធ្វើជាម្ចាស់ផ្ទះ ។ ជាធម្មតា ត្រូវសរសេរពាក្យថា «ប្រធានាធិបតីប្រទេស India» ហើយពាក្យថា «Bharat» គឺជាឈ្មោះរបស់ប្រទេសឥណ្ឌាជាភាសាហិណ្ឌូ ហើយវាជាឈ្មោះផ្លូវការមួយទៀតដែលចែងក្នុងមាត្រា១ នៃរដ្ឋធម្មនុញ្ញ ។Bharat' replaces 'India' in G-20 invite from President - The Hindu

ពាក្យចចាមអារ៉ាមអំពីការប្តូរឈ្មោះប្រទេសឥណ្ឌា បានធ្វើឱ្យសមាជិកសភាតំណាងរាស្ត្រមកពីបក្សប្រឆាំងរិះគន់ ខណៈស្ថាប័នផ្សេងទៀតយល់ស្រប និងជំទាស់លាយឡំគ្នា ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលរដ្ឋាភិបាលឥណ្ឌាចាប់ផ្តើមប្តូរឈ្មោះផ្លូវ និងទីក្រុង ដែលបានប្រើប្រាស់ឈ្មោះនេះតាំងពីសម័យអាណានិគមអង់គ្លេស ។ ក្រៅពីនេះ រដ្ឋាភិបាលដឹកនាំដោយលោក Narendra Modi បានលុបឈ្មោះខាងសាសនាឥស្លាមចេញពីទីកន្លែងជាច្រើន ដែលបានប្រើប្រាស់ឈ្មោះទាំងនេះតាំងពីសម័យអាណាចក្រ Mughal (គឺមុនពេលការគ្រប់គ្រងរបស់អង់គ្លេស) ដើម្បីរក្សាអំណាចកំពូលរបស់សាសនាហិណ្ឌូ ដែលពលរដ្ឋឥណ្ឌាភាគច្រើនគោរព ។

ទោះយ៉ាងណា រហូតដល់បច្ចុប្បន្ន មិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីមន្ត្រីឥណ្ឌានៅឡើយទេ ខណៈគេហទំព័ររបស់រដ្ឋាភិបាលនៅតែប្រើប្រាស់ពាក្យថា «India» តាមធម្មតា ។ ភាគីជាច្រើននឹងតាមដានពីកិច្ចប្រជុំសភាពិសេស ដែលធ្វើឡើងចាប់ពីថ្ងៃទី១៨-២២ ខែកញ្ញា ឆ្នាំ២០២៣ ថា តើនឹងមានការពិភាក្សារឿងប្តូរឈ្មោះប្រទេសឥណ្ឌាដែរឬទេ ?Bharat G20 invitation fuels rumours India may change name | India | The  Guardian ប្រភព ៖ Thai post