រាជធានីដូហា(Doha)៖ ដោយតែពិភពលោក កំពុងតែបង្កើននូវការប្រកួតប្រជែងលើវិស័យបច្ចេកវិទ្យា កាន់តែខ្លាំងឡើង ទើបធ្ចើឲ្យមហាអំណាចលោកខាងលិច ជាពិសេស សហរដ្ឋអាមេរិក ព្រួយបារម្ភយ៉ាងខ្លាំង ទៅលើប្រទេសចិន ចំពេលសហប្រធានកិច្ចប្រជុំកំពូលបច្ចេកវិទ្យា បានព្រមានដល់បស្ចិមលោក អំពីការបាត់បង់នូវភាពនាំមុខគេ លើវិស័យបច្ចេកវិទ្យា។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ ថា លោក ផេតឌី កូសហ្គ្រេវ (Paddy Cosgrave) សហនាយកប្រតិបត្ដិ នៃកិច្ចប្រជុំគេហទំព័រសន្និសីទបច្ចេកវិទ្យាប្រចាំឆ្នាំ បានឲ្យដឹង ថា ប្រទេសចិន នឹងធ្វើអនុត្ដរភាព លើវិស័យបច្ចេកវិទ្យារបស់ពិភពលោក នៅក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ខាងមុខនេះ។ ការអះអាងបែបនេះ បានកើតឡើង ស្របពេលកិច្ចប្រជុំកំពូលបច្ចេកវិទ្យា នឹងធ្វើឡើង នៅក្នុងប្រទេសកាតារ នៅឆ្នាំ២០២៤។Driven, intelligent but unknowable: What is Paddy Cosgrave really like?

លោក ផេតឌី កូសហ្គ្រេវ បានលើកឡើង ថា លោកខាងលិច នឹងបាត់បង់ឋានៈជាអ្នកនាំមុខគេលើបវិស័យច្ចេកវិទ្យា និង របកគំហើញថ្មីៗ ក្រោយការគ្រប់គ្រងតួនាទីលើវិស័យនេះ អស់រយៈពេលប្រហែលកន្លះសតវត្សរ៍កន្លងមក។ អស់រយៈពេល៥០ឆ្នាំកន្លងមកនេះ ភាពជឿនលឿននៃបច្ចេកវិទ្យា ត្រូវបានជំរុញ ដោយសហរដ្ឋអាមេរិក ប៉ុន្តែក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ មានការបែកខ្ញែកគ្នាយ៉ាងឆាប់រហ័ស លើសមត្ថភាពបច្ចេកវិទ្យា ទៅកាន់ផ្នែកផ្សេងទៀត នៃពិភពលោក។China makes microchip breakthrough in blow to Biden's tech sanctions

ប្រទេសចិន នឹងគ្របដណ្តប់លើវិស័យបច្ចេកវិទ្យា នៅក្នុងរយៈពេលទសវត្សរ៍ខាងមុខនេះ ព្រោះចិនបានផ្តោតយ៉ាងយកចិត្តទុកដាក់លើភាពជាដៃគូដ៏សំខាន់ រវាងវិស័យសាធារណៈ និង ឯកជន ជាមួយនឹងលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល។

ជាមួយគ្នានេះ លោក ផេតឌី កូសហ្គ្រេវ បានរិះគន់ដល់សហរដ្ឋអាមេរិក និង បណ្តាប្រទេសផ្សេងៗនៅអឺរ៉ុប ដោយនិយាយថា បណ្ដាប្រទេសទាំងនេះ ធ្វើឲ្យមានការលំបាក ខណៈក្រុមហ៊ុនមកពីកន្លែងផ្សេងទៀតរបស់ពិភពលោកប្រកួតប្រជែងគ្នា៕China Dominates World Artificial Intelligence Conference Chinese tech firms dominate Shanghai's World AI Conference, showcasing ambitions in replicating human capabilities through AI amid tensions