កំដៅនៅមិនទាន់ថមថយនៅឡើយទេបន្ទាប់ពីកញ្ញា អ៊ីងអ៊ីង ដែលជាតួអង្គស្រីថើបមាត់គ្នាជាមួយ ភិទិ ខណៈ ម៉ានីន ដែលជាគូស្នេហ៍ភិទិចេញមកទម្លាយដើមហេតុនាំឱ្យនាងខឹង អន់ចិត្តមានរឿងឈ្លោះទាស់ទែងគ្នាជាមួយសង្សារ។ លើសពីនេះ ម៉ានីន បានផ្តាំទៅតួស្រីថាខ្លួនមិនបាននិយាយប៉ះពាល់អ្វីទៅតួស្រីទេ តែបើចង់លាងខ្លួននោះគួរតែបកស្រាយឱ្យល្អៗគេនឹងស្រលាញ់លើសដើម ហើយមុននឹងបកស្រាយអ្វីគួរតែយល់មនុស្សស្រីដូចគ្នាបើចង់ល្បីគួរតែគិតពីចិត្តគេផងកុំបកស្រាយយកត្រូវតែខ្លួនឯង។May be an image of 1 person

ក្លាយជាប្រធានបទក្តៅគគុក និងមានការជជែកគ្នាយ៉ាងច្រើននៅលើបណ្តាញសង្គមរវាងមនុស្ស៣នាក់គឺ តារាចម្រៀង ថុល សុភិទិ ឡុង ម៉ានីន និងកញ្ញា អ៊ីងអ៊ីង ហើយរឿងនេះកាន់តែរីករាលដាលកាន់តែខ្លាំងបន្ទាប់ពីតួអង្គស្រីកញ្ញា អ៊ីងអ៊ីង ដែលបានថតរឿងថើបមាត់គ្នាជាមួយ ភិទិ ចេញមកបកស្រាយបន្ថែមទៀត។ កញ្ញា អ៊ីងអ៊ីង ថាគ្រប់យ៉ាងគឺដើម្បីការងារ វាគ្រាន់តែជាការសម្ដែងបើថតកុនមិនមាន scene ស្នេហ៍ scene sweet ថើបអីទេ មិនបាច់ថតកុនម៉ងទៅសំខាន់នៅតែជាមនុស្សស្មោះស ការស្រលាញ់គឺការជឿជាក់បើគេចង់ថើបគ្នាពិតមែនឬក្បត់នោះ គេមិនបង្ហាញ video public នោះទេ អ្នកណាយល់ពីគ្នាគេនឹងនៅតែស្រលាញ់រាប់អានគ្នា បើអ្នកមិនយល់មានតែបាក់បែក។No photo description available.

បន្ទាប់ពី អ៊ីងអ៊ីង ចេញមកបញ្ជាក់ គូស្នេហ៍ភិទិ បានLive នៅលើបណ្តាញសង្គមរៀបរាប់ពីដើមហេតុដែលនាំឱ្យនាងអន់ចិត្តខឹងប្រចែប្រចណ្ឌជាមួយភិទិ។ ម៉ានីន បានបញ្ជាក់ថា បើត្រឹមការសម្តែងឱបថើបគ្នាធម្មតានោះមិនមែនជាបញ្ហានោះទេព្រោះនាងដឹងច្បាស់ថាសង្សាររបស់ខ្លួនគឺជាតារា តែនាងនិងភិទិបាននិយាយនិងសន្យាគ្នាហើយឈុតថើបមាត់គ្នាមិនឱ្យសម្តែងនោះទេ។ បើសិនជាមានការសម្តែងថើបមាត់គ្នាហើយប្រាប់នាងមុននោះនាងក៏យល់ដូចគ្នាប៉ុន្តែបែរជាមិនប្រាប់នាងជាមុនដោយទុកឱ្យឃើញដោយខ្លួនឯងសួរថាអ្នកណាមិនខឹង។May be an image of 2 people

ស្រីស្អាត ម៉ានីន បាននិយាយទៀតថា តាំងពីនាងផុសវីដេអូដែលគូស្នេហ៍របស់ខ្លួនថើបមាត់គ្នាជាមួយអ្នកដទៃនាងបង្ហាញតែការអន់ចិត្តជាមួយ ភិទិ តែប៉ុណ្ណោះ មិនបាននិយាយប៉ះពាល់ទៅតួស្រី ឬក្រុមការងារផលិតឡើង ហើយមិនចាំបាច់បកស្រាយអ្វីនោះទេ។ ប៉ុន្តែបើជ្រុលជាចេញមកស្រាយហើយ គួរតែបកស្រាយឱ្យល្អៗគេនឹងស្រលាញ់លើសដើម និងថាមុននឹងបកស្រាយអ្វីគួរតែយល់មនុស្សស្រីដូចគ្នាមិនមែនមនុស្សកំពុងតែខឹងហើយចេញមកនិយាយដូចយកភ្លើងទៅដុតថែមនោះទេបើចង់ល្បីគួរតែគិតពីចិត្តគេផងកុំនិយាយយកត្រូវតែខ្លួនឯង៕