មហាជនជាច្រើនហាក់សម្តែងការចាប់អារម្មណ៍ច្រើន ពាក់ព័ន្ធនឹងការសិក្សាធ្វើបណ្ណបើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី«60CC»ឡើងទៅ។ ចុះអ្នកទាំងអស់គ្នាមានដែរដឹងទេថា ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តម្រូវឱ្យយានយន្តណាខ្លះ ត្រូវតែមានបណ្ណបើកបរ?

យោងតាមមាត្រា៤០ថ្មី នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិសោធនកម្ម ចែងថា បណ្ណបើកបរជាតិសម្រាប់បើកបរយានយន្តក្នុងព្រះរាជាណាចក្រកម្ពុជា មាន ៥ប្រភេទ គឺប្រភេទ ក ខ គ ឃ និង ង។

ប្រភេទ ក៖

  • ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងលើសពី ១២៥សង់ទីម៉ែត្រគូប (CC) ឬមានថាមពលអគ្គិសនីលើសពី ១១គីឡូវ៉ាត់

ទោចក្រយានយន្តសណ្តោងររឺម៉កនិងត្រីចក្រយានយន្ត។Honda ប្រកាសចេញលក់ម៉ូតូអាគុប ៥០ សេសេ ៣ ម៉ូឌែល នៅជប៉ុន - Cambo Auto
ប្រភេទ ខ៖

  • រថយន្តដឹកអ្នកដំណើរមិនលើសពី ៩នាក់ ដោយគិតទាំងអ្នកបើកបរ
  •  រថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥តោន
    • រថយន្តក្នុងប្រភេទខនេះ អាចសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។2018-hyundai-grand-starex-interior-5b3c6c693e664 - PakWheels Blog

ប្រភេទ គ៖

  • រថយន្តដឹកជំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន និងអាចសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។

ប្រភេទ ឃ៖ រថយន្តដឹកអ្នកដំណើរ៖

  • ឃ១: រថយន្តដឹកអ្នកដំណើរចាប់ពី ១០នាក់ ដល់ ២០នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។
  • ឃ២: រថយន្តដឹកអ្នកដំណើរលើសពី ២០នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមា មិនលើសពី ០,៧៥តោន។សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ - វិគីភីឌា

ប្រភេទ ង៖

  • រថយន្តប្រភេទ ខ គ និង ឃ មានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥តោន ត្រូវចែកជា៣ប្រភេទ គឺ ប្រភទ ង(ខ) ប្រភេទ ង (គ) និងប្រភេទ ង (ឃ)៕