ទើបតែប្រារព្ធគម្រប់ខួបស្នេហ៍១ឆ្នាំជាមួយគ្នា តារាចម្រៀង ថុល សុភិទិ និងគូស្នេហ៍ចាប់ផ្តើមមានបញ្ហារង្គោះរង្គើ ក្រោយ ភិទិ ថតឈុតថើបមាត់គ្នារហូតដល់ ម៉ានីន ដែលជាគូស្នេហ៍បង្ហោះសារព្រលយពាក្យបញ្ចប់ទំនាក់ទំនង។ ក្រោយពីមានបញ្ហានេះកើតឡើង ភិទិ បានបង្ហោះសារថាលើកក្រោយលោកសុខចិត្តពិបាកខ្លួនឯងមិនឱ្យសង្សារខូចចិត្តជាលើកទីពីរនោះទេ និងប្រាប់សាធារណជនកុំឱ្យធុញពួកគេទាំងពីរនាក់មនុស្សមិនល្អគ្រប់ដប់នោះទេ។
កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ស្រីស្រស់ឡុង ម៉ានីន ដែលជាគូស្នេហ៍តារាចម្រៀង ថុល សុភិទិ បានបង្ហោះវីដេអូខ្លីមួយដែលជាឈុតក្រៅឆាកដោយគូស្នេហ៍របស់ខ្លួនបានថើបមាត់ជាមួយតួអង្គស្រីយ៉ាងផ្អែមល្ហែម ដែលនាំឱ្យនាំកើតចិត្តប្រចណ្ឌ រហូតព្រលយពាក្យបញ្ចប់ទំនាក់ទំនងជាមួយគ្នាទៀត។ ការដែលនាំឱ្យនាងឆេះឆួលងំក្នុងចិត្តនេះ ម៉ានីន បានប្រាប់ថា មុនពេលចាប់ផ្តើមទំនាក់ទំនងជាមួយគ្នា នាងបានប្រាប់ភិទិថាមិនឱ្យថតឈុតឆាករោលរាលថើបគ្នាបែបហ្នឹងនោះទេ។
បន្ទាប់ពីរឿងនេះសាយភាពពេញបណ្តាញអ៊ីនធឺណិត អ្នកលេងបណ្តាញសង្គមចាប់ផ្តើមស៊ែរ និងបញ្ចេញមតិព្រោងពា្រតថែមទាំងអ្នកខ្លះបានបោះសម្តីថា ភិទិ ក្បត់គូស្នេហ៍រហូតលោកទ្រាំមិនបានចេញមកបង្ហោះសារថា រឿងនោះគ្រាន់តែជាការងារសិល្បៈរបស់លោកដែលខិតខំរកអ្វីដែលថ្មីៗសម្រាប់ទស្សនិកជនមិនចង់ចេះច្រៀងតែមុខ ព្រមទាំងបានចោទជាសំណួរវិញថា តើវាជាការផិតក្បត់ឬគ្រាន់តែជាការសម្តែងឬដល់តែលោកថើបមាត់ប្រុសគ្នាឯងបានពេញចិត្ត?។.jpg)
ទោះជាយ៉ាងណានៅព្រឹកថ្ងៃទី៣០ ខែសីហា នេះតារាចម្រៀង ថុល សុភិទិ ចេញមកបង្ហោះសារសន្យាចំពោះគូស្នេហ៍មិនឱ្យមានជាលើកទី២នូវឈុតឆាកស្នេហាបែបនេះដោយលោកសុខចិត្តពិបាកខ្លួនឯង។
ម្ចាស់បទ«មួយឆាវ» បានរៀបរាប់យ៉ាងដូច្នេះថា«បងដឹងថាអូនឈឺហើយ ដោយសារបងសន្យាតែធ្វើមិនបាន បងធ្វើដោយសារតួនាទី លើកក្រោយបងសុខចិត្តពិបាកខ្លួនឯងបងមិនឱ្យអូនខូចចិត្តលើកទី2ឡើយ កុំគិតច្រើនណាមនុស្សល្អរបស់បង ក្ដីស្រលាញ់របស់មនុស្សម្នាក់ៗមិនមែន ផ្អែមល្ហែមរហូតទេ វាតែងតែមាន អាក្រក់ល្អ ស ខ្មៅ គឺត្រូវតែមាន កុំធុញពួកខ្ញុំអី ខ្ញុំដឹងថាមិនមែនតែពួកខ្ញុំទេដែលជួបបញ្ហាបែបនេះ គ្រាន់តែបញ្ហាវាកើតឡើងផ្សេងៗគ្នា មនុស្សណាមិនចេះខុស មនុស្សណាដែលគ្រប់ដប់ គ្មានទេ ប៉ុន្តែអ្វីដែលសំខាន់គឺទទួលស្គាល់កំហុសខ្លួនឯង ខ្ញុំដឹងខ្ញុំអ្នកខុស ខ្ញុំមិនគោរព តាមការសន្យារបស់គាត់ ទោះជាយ៉ាងណា មិនថោកអីហ្នឹងលួងមនុស្សខ្លួនឯងស្រលាញ់ទេ វាគឺជាការផ្ដល់តម្លៃ ទៅឱ្យគាត់វិញទេ….»។
គួរបញ្ជាក់ផងដែរថា ត្រឹមរយៈពេលមួយឆ្នាំមកនេះដែល ភិទិ និង ម៉ានីន ស្រលាញ់គ្នាពួកគេទាំងពីរនាក់ជារឿយៗតែងតែមានបញ្ហាជាមួយគ្នាទន្ទឹមនឹងមានភាពផ្អែមល្ហែម៕










