ប្រទេសចិន ៖ ប្រទេសចិនបានបើកភ្លើងខៀវសម្រាប់អ្នកដំណើរចូលប្រទេសរបស់ខ្លួន គឺមិនចាំបាច់ពិនិត្យជំងឺកូវីដទៀតទេ ហើយអនុវត្តចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ តទៅ ។ ការប្រកាសលុបចោលការពិនិត្យជំងឺកូវីដនេះ គឺជាការបញ្ចប់វិធានការរឹតបន្តឹងការធ្វើដំណើរដែលចិនបានអនុវត្តអស់រយៈពេលជាង៣ឆ្នាំ ។Chinese FM urges G7 countries to stop interfering in China's internal  affairs - Global Times

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោក Wang Wen Bin អ្នកនាំពាក្យក្រសួងការបរទេសថ្លែងថា ចិននឹងមិនបង្ខំឱ្យអ្នកដំណើរចូលប្រទេសចិនត្រូវបង្ហាញភស្តុតាងការពិនិត្យជំងឺកូវីដមានលទ្ធផលអវិជ្ជមានទៀតទេ ។ ចិននឹងចាប់ផ្តើមលុបចោលវិធានការពិនិត្យជំងឺកូវីដមុនចូលប្រទេស ចាប់ពីថ្ងៃទី៣០ ខែសីហា តទៅ ។ ចំណែកសារព័ត៌មាន AP ចុះផ្សាយថា ការលុបចោលវិធានការបង្ហាញលទ្ធផលពិនិត្យជំងឺកូវីដលើកនេះ គឺជាជំហានដ៏សំខាន់ដើម្បីបញ្ចប់វិធានការតឹងតែងពាក់ព័ន្ធនឹងជំងឺនេះ ដែលចិនបានអនុវត្តតាំងពីឆ្នាំ២០២០ ។

ប្រទេសចិនបានលុបចោលវិធានការកូវីដស្មើសូន្យកាលពីខែធ្នូ ឆ្នាំ២០២២ ក្រោយពីចិនអនុវត្តវិធានការនេះយ៉ាងតឹងតែងអស់រយៈពេលជាច្រើនឆ្នាំ ហើយពេលខ្លះ ចិនត្រូវបិទប្រទេសទាំងស្រុង និងដាក់ឱ្យអ្នកឆ្លងជំងឺកូវីដនៅដាច់ដោយឡែករយៈពេលយូរ ។ ហេតុនេះ អ្នកធ្វើដំណើរចូលប្រទេសចិនចាំបាច់ត្រូវនៅដាច់ដោយឡែកក្នុងសណ្ឋាគារជាច្រើនសប្តាហ៍តាមការកំណត់របស់រដ្ឋាភិបាល ។Japan to tighten borders for travelers from China on Dec. 30 - The Japan  Times

ទោះយ៉ាងណា ប្រទេសចិននៅតែអនុវត្តវិធានការតឹងតែងមួយចំនួនដូចជា ការបង្ហាញលទ្ធផលពិនិត្យជំងឺកូវីដប្រភេទ Antigen ខណៈរបាយការណ៍បញ្ជាក់ថា គោលនយោបាយកូវីដស្មើសូន្យបានធ្វើឱ្យសេដ្ឋកិច្ចចិនធ្លាក់ចុះ ។ លើសពីនេះ វិធានការខាងលើបានធ្វើឱ្យអត្រាគ្មានការងារធ្វើកើនឡើង រួមទាំងមានការធ្វើបាតុកម្មផងដែរ ៕Japan tells Cathay Pacific, Hong Kong Airlines and Hong Kong Express to  halt flights to Sapporo, Fukuoka, Naha | South China Morning Post ប្រភព ៖ Bangkok biznews