ប្រទេសស្កុតឡែន ៖ លោក ក្រូហ្វតនែវិន បានប្រែក្លាយផ្ទៃដីប្រមាណជិត៣៣រ៉ៃ ដែលមានទីតាំងស្ថិតនៅចំណុចកណ្តាលនៃប្រទេសស្កុតឡែន ឱ្យក្លាយជាចម្ការផ្កាឈូករ័ត្នពណ៌លឿងរីកយ៉ាងស្រស់បំព្រង ប៉ុន្តែគ្មានអ្នកណាជឿថា នៅទីនេះមានចម្ការផ្កាឈូករ័ត្នដ៏ធំបែបនេះទេ ។ បច្ចុប្បន្ន លោក ក្រូហ្វតនែវិន ធ្វើការងារផ្នែកអាជីវកម្មបសុសត្វ ដែលបន្តតំណែងពីឪពុក-ម្តាយរបស់លោក ។90 Beautiful Sunflower Fields in the UK - 2022

លោក ក្រូហ្វតនែវិន ក៏មិននឹកស្មានថា ផ្កាឈូករ័ត្នដែលលោកបានដាំលេងៗនៅជុំវិញកសិដ្ឋានកាលពី៣ឆ្នាំមុននោះក្លាយជាទីកន្លែងទេសចរណ៍មួយដ៏ល្បីល្បាញ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើននាក់មកកម្សាន្តទេ ។ អាកាសធាតុត្រជាក់នៅប្រទេសស្កុតឡែន ស្ទើរតែមិនអំណោយផលដល់ការដាំដុះផ្កាឈូករ័ត្នទេ ។ ការដាំលើកដំបូងឃើញថា ផ្កាឈូករ័ត្នបានដុះលូតលាស់ និងរីកស្គុះស្គាយពេញដើម ដូច្នេះ លោក ក្រូហ្វតនែវិន ក៏បានពង្រីកផ្ទៃដីដាំបន្ថែមទៀតជាបន្តបន្ទាប់ រហូតដល់មានផ្ទៃដីជិតស្មើ៣៣រ៉ៃ និងមានផ្កាឈូករ័ត្នជាង២សែន៥ម៉ឺនដើម ។Beautiful sea of yellow in Perthshire captured in stunning drone images -  Daily Record

ក្រៅពីនេះ លោក ក្រូហ្វតនែវិន ក៏បានបង្កើតទីកន្លែងដាំដុះឱ្យមានរូបរាងខុសៗគ្នាផងដែរ ។ ជាក់ស្តែង កាលពីឆ្នាំ២០២២ លោកបានដាំផ្កាឈូករ័ត្នមានរាងជាផែនទីប្រទេសស្កុតឡែនដ៏ធំមួយ ហើយនៅឆ្នាំ២០២៣ លោកបានដាំផ្កាឈូករ័ត្នឱ្យមានរូបរាងជាផ្លូវដើរខ្វាត់ខ្វែង ។ បើគេក្រឡេកមើលរូបភាពថតពីលើអាកាស វាបានក្លាយជាចម្ការផ្កាឈូករ័ត្នពណ៌លឿងដ៏ស្រស់ស្អាត និងទាក់ទាញភ្នែកយ៉ាងខ្លាំង ។

នៅពេលដើមផ្កាឈូករ័ត្នធំ គឺវានឹងមានកម្ពស់ប្រមាណ២ម៉ែត្រ ហើយលោក ក្រូហ្វតនែវិន តែងថតចម្ការផ្កាឈូករ័ត្នបង្ហោះក្នុងយូធូបជានិច្ច ដើម្បីទាក់ទាញអ្នកទស្សនាមកកម្សាន្តនៅចម្ការរបស់លោក ដែលលោកបានដាក់ឈ្មោះថា «GLOAGBURN» ។ លោកនិយាយថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅចម្ការរបស់លោកជាហូរហែ មុនពេលវាជ្រុះស្វិតក្នុងរយៈពេល៤សប្តាហ៍ ។Don't Miss This Years Bloom At The Sunflower Farm Near Toronto -

អ្នកមកលេងនៅចម្ការផ្កាឈូករ័ត្ន ពួកគេចូលចិត្តដើរនៅតាមផ្លូវខ្វាត់ខ្វែងនេះ ព្រមទាំងថតរូបជាមួយផ្កាឈូករ័ត្នផងដែរ ហើយបើពួកគេចង់ដើរពេញចម្ការទាំងអស់ គឺត្រូវចំណាយពេលចាប់ពីកន្លះម៉ោង ទៅ១ម៉ោង ។ រីឯកុមារវិញសប្បាយរីករាយនឹងការរត់នៅតាមផ្លូវតូចៗក្នុងចម្ការនេះ ដែលម្ចាស់ចម្ការបានរៀបចំឡើងយ៉ាងពិសេសសម្រាប់កុមារ ។ សម្រាប់តម្លៃចូលទស្សនាចម្ការផ្កាឈូករ័ត្ន «GLOAGBURN» របស់លោក ក្រូហ្វតនែវិន គឺមនុស្សចាស់ត្រូវចំណាយប្រាក់ចំនួប៥ផោនក្នុងម្នាក់ រីឯកុមារមានអាយុក្រោម១២ឆ្នាំ អាចចូលកម្សាន្តដោយមិនគិតថ្លៃ ៕ ប្រភព ៖ World Pulse