ឆ្នេរឋានសួគ៌ ជាផ្នែកមួយនៃឧទ្យានសមុទ្រកោះរុង ស្ថិតក្នុងខេត្តព្រះសីហនុ៕ ដើម្បីទៅដល់ឆ្នេរនេះបាន ភ្ញៀវទេសចរណ៍ត្រូវធ្វើដំណើរតាមអូប័រចេញពីកំពុងផែក្រុងព្រះសីហនុ សំដៅមករកដែនកោះដែនបណ្តែតខ្លួនលើផ្ទៃសាគរ ដោយប្រើពេលប្រមាណជា ១ម៉ោង ២០នាទី នោះយើងនឹងមកដល់ឆ្នេរដ៏ស្រស់ស្អាតនេះ។

ឆ្នេរឋានសួគ៌ មានប្រវែងប្រមាណជា ១២០០ម៉ែត្រ លាតសន្ធឹងបែកខាងលិច ឈាងខាងជើងនៃឧទ្យានសមុទ្រកោះរុង។ សក្តានុពលធម្មជាតិនៃលើឆ្នេរ មួយនេះពិតជាគួរអោយស្ងោចសរសើរ។ ក្រៅពីឆ្នេរខ្សាច់សក្បុសហើយ អ្វីដែលភ្ញៀវទេសចរណ៍មិនគួរំលងនោះគឹការជិះកាយ៉ាក់គយគន់ទេសភាពតាមដងព្រែក ដែលមានទឹកថ្លាឆ្វង់មើលធ្លុះដល់បាត។

គ្របដណ្តប់លើផ្ទៃដីប្រមាណជាង ១០ហិចតា នៃឧទ្យានជាតិសមុទ្រដ៏ធំមួយនេះ រីសតរបស់ក្រុមហ៊ុនឯងជនក៏បានលេចរូបរាងឡើង។ សក្តានុពលទេសចរណ៍នៅទីនេះ ពិតជាសាកសមសម្រាប់ដំណើរកម្សាន្តបែបគ្រួសារ និងមិត្តភក្តិ ហើយជាពិសេសសម្រាប់ដែលចូលចិត្តដំណើរកម្សាន្តបែបធម្មជាតិ៕