ក្បាលស្ពាន មានចម្ងាយ ៥០គីឡូម៉ែត្រ ពីសៀមរាប ដោយទីនេះមានទិសដៅដូចគ្នា ទៅនឹងភ្នំគូលែនដែរ និងចម្ងាយ​ ១៨គីឡូម៉ែត្រ ពីប្រាសាទបន្ទាយស្រី។ រមណីយដ្ឋានក្បាលស្ពានគឺជាន្លែងដែលគេស្គាល់ថាជា ជ្រលងនៃលិង្គ១០០០, ដែលមានចម្លាក់ធ្វើអំពីថ្មនៅក្នុង​ និងជុំវិញក្បាលស្ពាន ។ក្បាលស្ពាន - វិគីភីឌាចម្លាក់ទាំងនោះ ភាគច្រើនសាងឡើងំីសសតវត្សទី១១ ដល់ ទី១៣ ក្រោមស្នាដៃ ព្រះបាទសុរិយ្យទី១ និងបញ្ចប់ដោយព្រះបាទឧទ័យាទិត្យវរ្ម័នទី២ ។ មនុស្សភាគច្រើនយល់ថា ទឹកដែលហូរនៅតាមទីកន្លៃងនោះហូរមិនដាច់ គឺជាប្រភពនៃ ការចម្រុងចម្រើន និងត្រជាក់ត្រជុំ ព្រមទាំងមានស្លឹកឈើខៀវស្រងាត់បក់វិច និងមានសម្លេងបក្សាបក្សីយំរំពងពេញព្រៃថម្មជាតិ។ undefinedម៉្យាងវិញទៀតទឹកដែលហូរធ្លាក់  ចុះមកត្រូវប្រជាកសិកយកទៅស្រោចស្រពដំណាំកិកម្ម ហើយជាពិសេសនោះមនុស្ស ជំនាន់ដើមបានឆ្លាក់លិង្គរាប់មិនអស់ ដែលជានិមិត្តរូបស្នងនៃព្រះឥលូរនៅតាម បាតស្ទឹងចាប់ពីខាងជើងផ្នែកខាងលើនៃស្ពានថ្មធម្មជាតិ រហូតដល់ទីដែលមាន ទឹកធ្លាក់, ដូច្នេះហើយបានជាមានសិលាចារិក សំស្រឹ្កតហៅទីនោះថា “សហស្រលិង្គ១” ។

លើសពីនេះ ក៏មាន​ចម្លាក់​រូប​យោនី​ជា​និមិត្ត​ជាប់​បល្ល័ង្ក​ភ្ជាប់​ជាមួយ​ដែរ,  ចម្លាក់​ទាំងនោះ​មាន​ពាសពេញ​នៅ​ក្នុង​បាត​ស្ទឹង ប្រវែង​ប្រមាណ​ជា​២០០​ម៉ែត្រ នៅ​តាម​ច្រាំង​និង​នៅ​តាម​លើ​ជ​ញ្ជាំង ខ្លះ​ៗ​មួយ​ចំនួន​ផង​ដែរ៕ក្បាលស្ពាន - Visit Cambodia