ប្រទេសថៃ ៖ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃ បានធ្វើដំណើរមកដល់អាកាសយានដ្ឋានដនមឿង ព្រមទាំងបានគោរពព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រថៃ ។ នេះជាការវិលត្រឡប់មកប្រទេសថៃលើកដំបូងក្នុងរយៈពេល១៥ឆ្នាំ និងជាការចូលមកកាន់ដំណាក់កាលកាត់ក្តីរបស់តុលាការ ។ គេសង្កេតឃើញមានបណ្តាសមាជិកគណបក្សភឿថៃ និងពលរដ្ឋអាវក្រហមជាច្រើននាក់បានធ្វើដំណើរមករង់ចាំទទួលស្វាគមន៍ការវិលត្រឡប់មកកាន់មាតុប្រទេសរបស់លោក Thaksin ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH0Mt3vRs9nlalHqynBmEUi55hL5z1YnmXWCecqzatW0ke52vokiAnrtID1J-zQ-iFbBcw382mVIn81NCSnRw9rwQZ1wr1E91jlTU3Qu7C4UU6ycJcMX78jzaO7JQlhCPr1CuNVfhQEG6DviFGMTyL1b9kB9_bv6ix82VjFtS8YI7t0_xIfXKjdWCyRqk/s1280/photo_2023-08-22_14-22-49.jpg

នៅវេលាម៉ោង១០និង២៥នាទីថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនលោក Thaksin និងបញ្ជូនទៅកាន់តុលាការកំពូល ខណៈលោកមានឋានៈជាអ្នកទោសនយោបាយ ហើយលោកត្រូវប្រឈមនឹងការផ្តន្ទាទោសចំនួន៣ករណី រួមមាន ៖
១-ករណីអំពើពុករលួយសម្រាប់ការផ្តល់ប្រាក់កម្ចីរបស់ធនាគារ Exim (តុលាការកំពូលផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៣ឆ្នាំ)
២-ករណីលេខឆ្នោត (តុលាការកំពូលផ្តន្ទាទោសដាក់ពន្ធនាគារចំនួន២ឆ្នាំ)
៣-ករណីកែប្រែកិច្ចសន្យាសម្បទានអនុគ្រោះដល់ក្រុមហ៊ុន Shin Corp. (តុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៥ឆ្នាំ)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQXOA4mh1t74IKM9xC5dXnyjmC1keCNQpz5mqxCOoa0mWe8EICmpokUI6t0hoAhkqzpWZV1zFLEM5zdVYLALhV5RHRhzvzO_noMTo8arw9XVDFbGfl0eLDE9bXKtFXHzdOc_QQpk4-JRzE12uE_3Dx92R13PaY9Ds3v_bLI45b4BOF8AHEheoUD-NU9so/s1280/photo_2023-08-22_14-22-56.jpg
សរុបមក លោក Thaksin ត្រូវបានតុលាការកំពូលសម្រេចឱ្យលោកជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ សម្រាប់៣ករណី ។ បន្ទាប់មក នៅវេលាម៉ោង១១ នាថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនលោក Thaksin អតីតនាយករដ្ឋមន្ត្រីថៃ និងធ្វើដំណើរចាកចេញពីតុលាការកំពូល សំដៅទៅកាន់ពន្ធនាគារពិសេសនៅទីក្រុងបាងកក ហើយនៅតាមផ្លូវ និងបរិវេណខាងមុខពន្ធនាគារពិសេស គេសង្កេតឃើញថា មានពលរដ្ឋអាវក្រហមជាច្រើននាក់មករង់ចាំផ្តល់កម្លាំងចិត្តផងដែរ ។

ចំណែកនៅខាងមុខពន្ធនាគារពិសេស គឺមានការយាមកាមសុវត្ថិភាពយ៉ាងតឹងតែង ជាពិសេស រថយន្តមិនពាក់ព័ន្ធនឹងមិនត្រូវអនុញ្ញាតឱ្យបើកឆ្លងកាត់នៅបរិវេណនេះដាច់ខាត រួមទាំងក្រុមអ្នកសារព័ត៌មាន ក៏គេមិនអនុញ្ញាតឱ្យចូលក្នុងបរិវេណនេះដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWX23E1eiSyCU7KiflaZvExbu_YbZbJoQF5rZC_QG5UjtUJ41lpzwfVaZlJcQct67LTHiFvD0LSUYyeYjk5gbjA8GXMfgaEDHVih_6Q1bkolhxq1lQLMo-SLAJhWmLue19RxLHA-5fsCqUumI5amWwplaZ5WEC1KPCOuMPx8PgZvM26xsZwPX_82oySGg/s1280/photo_2023-08-22_14-22-53.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ លោក Thaksin បានឈានជើងចេញពីអាកាសយានដ្ឋានសុវណ្ណភូមិ ក្រោយពីលោកត្រូវបានគេធ្វើរដ្ឋប្រហារនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ។ សារព័ត៌មាន AFP ចុះផ្សាយថា លោក Thaksin អាយុ៧៤ឆ្នាំ ត្រូវបានគេធ្វើរដ្ឋប្រហារដណ្តើមអំណាចកាលពី១៧ឆ្នាំមុន ហើយលោកបានសុំសិទ្ធិជ្រកកោននៅក្រៅប្រទេសអស់រយៈពេល១៥ឆ្នាំ ប៉ុន្តែលោកនៅតែល្បីល្បាញខាងនយោបាយ ជាពិសេស លោកទទួលបានប្រជាប្រិយភាពពីពលរដ្ឋថៃ ៕ ប្រភព ៖ Thai PBS