តារាចម្រៀងវ័យក្មេង ឃុយ ម៉ីហៀង អតីតបេក្ខភាព The Voice Kids Cambodia បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទឹកដមសំឡេងរបស់នាងតាមបែបរដឺនក្រោយពីបានច្រៀងដោយគ្មានភ្លេងនៅបទចម្រៀងមួយបទដែលផ្ទុះការគាំទ្រខ្លាំងនៅលើបណ្តាញសង្គមមានចំណងជើងថា «ចន្ទ្រារំពឹង»។

«ចន្ទ្រារំពឹង» គឺជាបទរបស់តារាចម្រៀង ចេន សាយចៃ ដែលទទួលបានការគាំទ្រខ្លាំងរយៈពេលចុងក្រោយនេះនៅលើបណ្តាញសង្គមទិកតុកខណៈមួយបទនេះបានចេញប្រមាណ២ឆ្នាំមកហើយ និងការច្រៀង Live Version ខ្ទង់១ឆ្នាំ។ ទន្ទឹមនឹងបទចម្រៀងមួយបទនេះផ្ទុះការគាំទ្រនោះគេសង្កេតឃើញថា អ្នកគាំទ្របានស្នើឱ្យតារាចម្រៀងវ័យក្មេង ឃុយ ម៉េងហៀង បង្ហើរសំឡេងនៅក្នុងបទចម្រៀងមួយបទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDfygzpNtvJbPRJCtZH5e3CUq58anO3cwSHpbREtv02O9uhII7ch1Mg4A0-C8xlgluXkjd2d1rDix0CBzz84SdTuswsqJoSHyyNfWmENXuh5r8pX7LJMrSAn7IaZsFpdV5eazDjn6xKkxoCuX-Y-XhpucktobEeIBPx60lbuP4wCtVfyVb_VT_m7Z-50g/s2048/295311121_906641810738482_1970430847092933189_n.jpg

តបតាមការសំណូមពររបស់អ្នកគាំទ្រ ម៉ីហៀង បានបង្ហើរសំឡេងតាមបែបរដឺនបទ «ចន្ទ្រារំពឹង» ដោយសំឡេងផ្ទាល់គ្មានភ្លេងនោះទេ។ ទោះជាការបង្ហើរសំឡេងដោយគ្មានភ្លេង ហើយខ្លីក្តីប៉ុន្តែទឹកដមសំឡេងតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgL7K8re5Qep2nefDPD7gNxlTUuZKqCvF5pV38MIFBURQObGkSlIe1VBioKVOVGYplYdUrQIBIdDjarguubnifFVqr7s6ZPgjMScOy1ti8jDW9VeSl6ithDd0mgSTLv5mi_RCVTU9oRd2m0OwSJvVRCEucopwd8uk__zPKBpQDkuFjlQsqN4QDvV9goeo/s828/312077345_487750103408081_4963854955377855672_n.jpg

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ឃុយ ម៉ីហៀង មានវ័យ១៨ឆ្នាំហើយ បន្ទាប់ពីប្រកួតប្រជែងក្នុងកម្មវិធី The Voice Kids Cambodia កាលពី៦ឆ្នាំមុនពេលនេះយុវតីរូបនេះប្រែសម្រស់ខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ជារឿយៗ ម៉ីហៀង តែងតែទទួលបានការសរសើរពីអ្នកលេងបណ្តាញសង្គមក្រោយនាងបង្ហើរសំឡេងខ្លីៗតាមរយៈបទជាតិនិងអន្តរជាតិបង្ហោះនៅលើប្រព័ន្ធទិកតុក៕