វណ្ណដា ជាសិល្បករកម្ពុជាម្នាក់ដែលមានការទទួលស្គាល់ទាំងជាតិ និងអន្តរជាតិហើយតារាចម្រៀងរ៉េបរូបនេះតែងតែអភិវឌ្ឍខ្លួនឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ខណៈឆ្នាំនេះ វណ្ណដា បានក្តោបតំណែងជា Producer ម្នាក់នៅក្នុងកម្មវីធីប្រលងចម្រៀងរ៉េបដ៏ធំមួយដែលទើបមាននៅស្រុកខ្មែរ។May be an image of 2 peopleភាពជោគជ័យរបស់ វណ្ណដា បានជំរុញឱ្យសិល្បករជំនាន់ក្រោយដែលស្រលាញ់វិស័យហ៊ីបហប ប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបោះជំហានឈានចូលវិស័យនេះនិងទទួលបានភាពល្បីល្បាញមានកេរ្តិ៍ឈ្មោះល្បីសុះសាយដូចជាលោកដែរ។ យ៉ាងណាមិញអ្នកជំនាន់កាន់តែមានឱកាសច្រើនក្រោយពីផលិតកម្មបារមីបានរៀបចំឱ្យអ្នកស្នេហាវិស័យនេះចូលរួមប្រកួតប្រជែងចម្រៀងរ៉េប។May be an image of 6 people and crowd

អ្វីដែលកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍នោះ វណ្ណដា បានធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំងពីសមត្ថភាពដ៏ប៉ិនប្រសប់របស់គេ ខណៈការអភិវឌ្ឍខ្លួនរបស់គេទទួលបានផ្លែផ្កានិងសមិទ្ធផលជាច្រើននៅក្នុងដៃ។ តួយ៉ាង វណ្ណដា បានក្តោបឱកាសធ្វើជា Producer ម្នាក់នៅក្នុងកម្មវិធីប្រលងរ៉េប The Rapper Cambodia ហើយមហាជនបានពោលសរសើរថាពិតជាស័ក្តិសមណាស់។No photo description available.

តាមការពិពណ៌នាសម្រាប់តំណែងរបស់ វណ្ណដា ក្នុងនាមជា Producer បានឱ្យដឹងថា «វណ្ណដា គឺជាសិល្បករផ្នែករ៉េបមួយដែលពោរពេញទៅដោយសមត្ថភាព និងចូលចិត្តអភិវឌ្ឍខ្លួនឯង ហើយក្តីស្រមៃ និងភាពឈ្លាសវៃក្នុងការក្តោបក្តាប់ឱកាសរបស់គាត់ បានក្លាយជាផ្នែកមួយដែលធ្វើឱ្យវិស័យហ៊ីបហបស្រុកខ្មែរកាន់តែរីកចម្រើននិងឈានទៅមុខឥតឈប់។ គាត់ជាកំពូលតារាហ៊ីបហបម្នាក់ ដែលមានប្រវត្តិចាប់ផ្តើមតស៊ូ ខិតខំជាខ្លាំងមុននឹងគាត់មានថ្ងៃដ៏ជោគជ័យដូចពេលនេះ ហើយគាត់ជា Producer ដ៏ស័ក្តិសមបំផុតសម្រាប់ The Rapper Cambodia »។May be an image of 1 person and text

គួរបញ្ជាក់ថា កម្មវីធីខាងលើនេះមាន Coach ចំនួន៤រូបគឺ ខ្មែរមួយជីវិត, នរិទ្ធ, RuthKo និង KingChi ។ Producer នៅក្នុងកម្មវិធីមានដូចជា វណ្ណដា និង Juvie (ជូវី) ចំណែកឯពិធីករ ពិធីការិនីគឺ វ៉ាន់ នីឡា និង វីន វិទូ ដែលកម្មវិធីនេះត្រៀមចាក់ផ្សាយនៅថ្ងៃ ១៧ ខែកញ្ញា ឆ្នាំ២០២៣ តទៅ ខណៈម្ចាស់ជ័យលាភីឯកនឹងទទួលបានទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ៕May be an image of 6 people and text