ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជាបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ ដោយបង្ហាញគោលជំហរថា ខ្លួនមិនលើកលែងចំពោះពាក្យសម្ដី ឬសកម្មភាពរបស់ Uncle Roger ដែលបានប្រមាថមាក់ងាយម្ហូបខ្មែរនិងឡាវជាម្ហូបកាក់សំណល់របស់ថៃ។ ការថ្លែងការណ៍នេះធ្វើឡើងក្រោយក្រសួងទេសចរណ៍បានចេញសេចក្តីថ្លែងការណ៍ឱ្យ លោក Nigel Ng ហៅ Uncle Roger សូមទោសប្រជាជនកម្ពុជាកាលពីថ្ងៃទី៧ សីហា កន្លងទៅនេះ។Malaysian celebrity Uncle Roger in hot water for defaming Cambodian cuisine - VnExpress International

ក្នុងសេចក្តីថ្លែងការរបស់ទូតម៉ាឡេស៊ី បានបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ី បញ្ជាក់ថាខ្លួនមិនលើកលែងចំពោះពាក្យសម្ដី ឬសកម្មភាពណាដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃរបស់បុគ្គលខាងលើនេះឡើយ ខណៈកម្ពុជានិងម៉ាឡេស៊ីមានទំនាក់ទំនងដ៏រឹងមាំ និងពហុភាគីដែលស៊ីជម្រៅនិងទូលំទូលាយទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដែលជិតស្និទ្ធនឹងគ្នាក្នុងប្រវត្តិសាស្ត្រ។ ហេតុដូច្នេះហើយ ការលើកឡើងបែបនេះរបស់ Nigel Ng គឺជាការរារាំង និងធ្វើឱ្យបាត់បង់ការជឿទុកចិត្ត និងមិត្តភាពរបស់ប្រទេសទាំងពីរ។

លើសពីនេះទៅទៀត ប្រទេសទាំងពីរបានរក្សាកិច្ចសហប្រតិបត្តិការល្អទាំងក្នុងវេទិកាអន្តរជាតិ និងតំបន់ ខណៈពេលដែលបានភ្ជាប់សារៈសំខាន់យ៉ាងខ្លាំងក្នុងការរក្សាគោលការណ៍របស់អាស៊ានប្រកបដោយសុខដុមរមនាជាមួយសមភាគីបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2GnMflecCqymmuYyx5q6gWXARPm2ntRwBqmkREQbpYsrdEgmFKwgNiKe_vmQOkU2LKwHLTcv0HTTtbXxMt_kNLj0nfjlsE3jfZ4VZKqiFOBvMMChobBrwLcgdB3MrpPdGGwr47ESLvvLeolhtMMGi3Jv8HVsGMlZbl9EokZh3aM5c024mCtSu__axL6M/s1280/photo_2023-08-07_22-38-34%20(2).jpg

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមហាជនប្រតិកម្មចំពោះបុគ្គលរូបនេះដែលបានមាក់ងាយម្ហូបខ្មែរ នៅថ្ងៃទី៧ ខែសីហា ក្រសួងទេសចរណ៍ក៏បានចេញសេចក្តីថ្លែងការរបស់ខ្លួនឱ្យបុគ្គល Uncle Roger សូមទោសប្រជាជនកម្ពុជាក្រោយវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើបណ្ដាញសង្គម Channel YouTube ឈ្មោះថា Nigel Ng (ណៃជែល អ៊ឹង )ចុះផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានចំណងជើងថា “Uncle Roger Make Adobo”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyWyCB7GoHJR5ekPTZcA9wXFWag9ejwBQujXxQSLlB-3g7a6H3EbRZCkGYw7OOS5QwrBbOdmJ-B_mKJsOeV5GWwMuuIWq09rKpY3QnlFXRbCyGfF2efjKYzZgJGHAI2phxqAfoYJMTtT4eSYeU7Uc-fPJSwwdyekcov19S3PX0dpF0PbuzG-juHtnuFg8/s1269/338043898_606283641398776_3766776941243328471_n%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge1QzBV97K5Pp-kZH0kGV0POCMWeUnOft5TiEcu93kRnwVK05r0ONvu1rwrse_d4ztmLZam_wrAEcGsE5vi6YP7VrbvPnOZ1MnAhbnw_rSsXJ8WUc6LoWnh_IGFLsqlj5mmIzTfGPFi0ioaDI0kmWdO17uzsAHDRwMYXIdv6CYlCl6OkP-fFZsdh_C_9Y/s2048/368164760_678102857697504_105264889995320422_n.jpg