សហរដ្ឋអាមេរិក ៖ ទីក្រុងញូវយ៉ករបស់អាមេរិកបានក្លាយជាទីក្រុងចុងក្រោយគេ ដែលបានប្រកាសហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok របស់ប្រទេសចិន នៅលើឧបករណ៍របស់រដ្ឋាភិបាល ដោយសារបារម្ភថា អ្នកប្រើកម្មវិធីនេះគ្មានសុវត្ថិភាព ។ មុននេះ រដ្ឋជាច្រើននៅអាមេរិកបានប្រកាសហាមប្រើកម្មវិធីនេះរួចហើយ ។

TikTok គឺជាកម្មវិធីពេញនិយមមួយក្នុងចំណោមកម្មវិធីផ្សេងទៀតនៅអាមេរិក ហើយមានពលរដ្ឋអាមេរិកប្រើប្រាស់រហូតដល់១៥០លាននាក់ ។ វាមិនត្រឹមតែត្រូវបានគេហាមឃាត់ក្នុងរដ្ឋមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែសភាអាមេរិកត្រូវការឱ្យរដ្ឋទាំងអស់របស់អាមេរិកហាមឃាត់ដូចគ្នា ព្រោះបារម្ភថា ឥទ្ធិពលរបស់ចិននឹងប៉ះពាល់ដល់សន្តិសុខសង្គមអាមេរិក ។Trump administration gives TikTok 45 days to sell to Microsoft or leave US  [Updated] | Ars Technica

អភិបាលក្រុងញូវយ៉កបញ្ជាក់ថា TikTok គឺជាកម្មវិធីគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ និងគំរាមកំហែងសុវត្ថិភាពបណ្តាញបច្ចេកទេសរបស់ទីក្រុងផងដែរ ។ ទោះយ៉ាងណា អ្នកគ្រប់គ្រងកម្មវិធីនេះបញ្ជាក់ថា ក្រុមហ៊ុនមិនបានចែករំលែកព័ត៌មានរបស់អ្នកប្រើប្រាស់នៅអាមេរិកទៅឱ្យរដ្ឋាភិបាលចិនទេ ហើយក្រុមហ៊ុនបានកំណត់វិធានការសំខាន់ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ។

មន្ត្រីបម្រើការងាររាជការនៅទីក្រុងញូវយ៉កត្រូវលុបកម្មវិធី TikTok ចេញពីឧបករណ៍របស់រដ្ឋាភិបាលក្នុងរយៈពេល៣០ថ្ងៃ ហើយពួកគេនឹងមិនអាចប្រើប្រាស់កម្មវិធីនេះនៅលើឧបករណ៍ និងបណ្តាញអ៊ីនធើរណេតផ្សេងៗក្នុងទីក្រុងនេះបានទៀតទេ ។Semafor Report: TikTok Quietly Launches In-Platform Shopping in the U.S. -  Retail TouchPoints

ការហាមប្រើប្រាស់ TikTok គឺជាប្រធានបទក្តៅនៅអាមេរិកអស់មួយរយៈមកហើយ ។ បើគេក្រឡេកទៅមើលសម័យស្ថិតក្រោមការគ្រប់គ្រងរបស់លោក ដូណាល់ ត្រាំ គឺលោកបានគំរាមថា អាមេរិកមិនអនុញ្ញាតឱ្យពលរដ្ឋប្រើកម្មវិធីនេះ ប៉ុន្តែពេលនោះ មិនទាន់មានការចាត់វិធានការណាមួយទេ ។ ចុងក្រោយ នៅក្រោមការគ្រប់គ្រងរបស់លោក ចូ បៃដិន សភាអាមេរិកបានចេញច្បាប់ថ្មីកាលពីដើមឆ្នាំ២០២៣ ដើម្បីហាមប្រើប្រាស់ TikTok នៅអាមេរិក ៕ ប្រភព ៖ Mono News