រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេល រុស្ស៊ី ចិន និង កូរ៉េខាងជើង កំពុងតែបង្កើនការគំរាមកំហែង ហើយបង្កើនការផលិតមីស៊ីល មានល្បឿនលឿនជាងសំឡេងផងនោះ មេដឹកនាំសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង ជប៉ុន នឹងជួបជជែកពិភាក្សា អំពីការបោះជំហានទៅមុខរួមគ្នា លើបញ្ហាបច្ចេកវិទ្យា និង វិស័យការពារជាតិ។

គេហទំព័របណ្ដាញទូរទស្សន៍អារ៉ាប់អន្ដជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ថា បើតាមមន្រ្ដីជាន់ខ្ពស់ នៃរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានឲ្យដឹង ថា ចំពេលមានការព្រួយបារម្ភរួមគ្នា អំពីប្រទេសចិននោះ សហរដ្ឋអាមេរិក ជប៉ុន និង កូរ៉េខាងត្បូង នឹងចាប់ផ្តើមគំនិតផ្តួចផ្តើមរួមគ្នាជាបន្តបន្ទាប់ ស្តីពីបច្ចេកវិទ្យា និង វិស័យការពារជាតិ ខណៈមេដឹកនាំ ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធទាំង៣ប្រទេសនេះ នឹងជួបពិភាក្សាគ្នា នៅ Camp David នៅថ្ងៃសុក្រ (ទី១៨ ខែសីហា) ខាងមុខនេះ។Biden's Camp David Summit Pulls Japan and South Korea Closer Amid China  Challenges - The New York Times

ក្រុមមន្រ្ដីជាច្រើន ថ្លែងសុំលក្ខខណ្ឌមិនបញ្ចេញអត្ដសញ្ញា ថា ស្របពេលកិច្ចប្រជុំកំពូលទំនងជាមិនបង្កើតការរៀបចំសន្តិសុខជាផ្លូវការ ដែលផ្តល់ផលប្រយោជន៍ ដល់ប្រជាជាតិ នៅក្នុងការការពារគ្នាទៅវិញទៅមកនោះ មេដឹកនាំសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង ជប៉ុន នឹងយល់ព្រមលើការយោគយល់គ្នាទៅវិញទៅមក អំពីការទទួលខុសត្រូវ នៅក្នុងតំបន់ និង បង្កើតខ្សែទូរស័ព្ទ ចំនួន៣ផ្លូវ សម្រាប់ទំនាក់ទំនងគ្នា នៅក្នុងគ្រាមានវិបត្តិ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអញ្ជើញសមភាគីកូរ៉េ លោក យូន ស៊ូក យូល (Yoon Suk Yeol) និង នាយករដ្ឋមន្រ្ដីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) ទៅកាន់លំនៅឋានរបស់ប្រធានាធិបតី នៅភ្នំ Catoctin (ខាតូកទីន) រដ្ឋម៉ារីឡែនដ៍ ( Maryland) ស្របពេលប្រទេសអាស៊ីទាំង២នេះ កំពុងតែជួសជុលទំនាក់ទំនងការទូតរបស់ខ្លួន ដែលកំពុងតែតានតឹង នៅក្នុងការប្រឈមមុខនឹងការគំរាមកំហែង នៅក្នុងតំបន់កាន់តែខ្លាំង បង្កឡើងដោយប្រទេសចិន និងកូរ៉េខាងជើង។ សកម្មភាពទាំងនេះ នឹងក្លាយជាការកត់សម្គាល់ជាលើកដំបូង នៅក្នុងអ្វីដែលមន្ត្រីរបស់សហរដ្ឋអាមេរិក សង្ឃឹម ថា នឹងមានការជួបជុំប្រចាំឆ្នាំ រវាងមេដឹកនាំប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងបី ដើម្បីធ្វើឱ្យទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរបស់ពួកគេ ក្លាយជាផ្លូវការ។New milestone': Leaders of US, Japan and South Korea to meet at Camp David  | Joe Biden News | Al Jazeera

កូរ៉េខាងត្បូង និង ជប៉ុន បានបើកកិច្ចប្រជុំកំពូលរួមគ្នា ជាលើកដំបូង កាលពីខែមីនា រវាងប្រទេសទាំង២នេះ នៅក្នុងរយៈពេល១២ឆ្នាំមកនេះ។ មេដឹកនាំកូរ៉េខាងត្បូង និង ជប៉ុន បានចាត់វិធានការ បន្ធូរបន្ថយនូវភាពតានតឹង ក្រោយពេលជម្លោះប្រវត្ដិសាស្រ្ដ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដោយរួមទាំងបញ្ហាមួយចំនួន ទាក់ទងនឹងការកាន់កាប់របស់ជប៉ុន នៅលើទឹកដីរបស់ឧបទ្វីបកូរ៉េ ចន្លោះពីឆ្នាំ១៩១០ ដល់១៩៤៥ ផងដែរ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានរៀបចំវិស័យការពារជាតិជាផ្លូវការ ជាមួយក្រុងតូក្យូ និង សេអ៊ូល ដាច់ដោយឡែកពីគ្នា។ ប៉ុន្តែសហរដ្ឋអាមេរិក ចង់ឱ្យប្រទេសអាស៊ីបូព៌ាទាំង២នេះ ធ្វើការកាន់តែជិតស្និទ្ធជាមួយគ្នា ដោយសារតែមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីអំណាចរបស់ចិន កំពុងតែកើនឡើង និង ការព្រួយបារម្ភ អំពីចេតនារបស់ក្រុងប៉េកាំង។

មន្រ្ដីអាមេរិក មួយរូប បានអះអាង ថា «យើងកំពុងតែទន្ទឹងរង់ចាំជំហានមួយចំនួន នឹងនាំយើង ឱ្យកាន់តែខិតជិតស្និទ្ធគ្នា នៅក្នុងវិស័យសន្តិសុខ ហើយថា ការធ្វើដូច្នេះ នឹងបន្ថែមកម្រិតសន្តិសុខរួមគ្នារបស់យើង។ បើទោះជាយ៉ាងណាក៏ដោយ យើងក៏កំពុងតែមានចំណាត់ការផ្សេងៗគ្នា ដោយប្រទេសនីមួយៗ ត្រូវតែយល់អំពីការទទួលខុសត្រូវរៀងៗខ្លួន ទាក់ទងនឹងសន្តិសុខ នៅក្នុងតំបន់ ហើយយើងកំពុងតែជំរុញឲ្យផ្នែកថ្មី សម្រាប់ការសម្របសម្រួល និង កិច្ចការការពារមីស៊ីលផ្លោង ដែលជាបច្ចេកវិទ្យាជាថ្មីម្តងទៀត ហើយនឹងត្រូវបានយល់ ថា វាមានសារៈសំខាន់ខ្លាំងណាស់។US and Japanese warplanes in show of force over Sea of ​​Japan, Pacific  Ocean and East China Sea | CNN

កិច្ចប្រជុំកំពូលនេះ ក៏ត្រូវគេរំពឹង ថា នឹងនាំទៅរកសេចក្តីថ្លែងការណ៍រួមគ្នា រវាងប្រទេសទាំង៣នេះ ដោយរាប់បញ្ចូលទាំងភាសាមួយចំនួន ត្រូវនិយាយ ចំពោះការព្រួយបារម្ភ អំពីគោលបំណងរបស់ប្រទេសចិន នៅក្នុងការផ្លាស់ប្តូរស្ថានភាពរបស់តៃវ៉ាន់ គ្រប់គ្រងដោយខ្លួនឯងតាមបែបលទ្ធិប្រជាធិបតេយ្យ ខណៈរដ្ឋាភិបាលក្រុងប៉េកាំង តែងតែអះអាងថា ជាទឹកដីរបស់ខ្លួន។

មន្ត្រីមួយរូបរបស់សហរដ្ឋអាមេរិក បានបន្ដ ថា សេចក្តីថ្លែងការណ៍រួមរបស់អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង គ្រោងនឹងបញ្ចូលភាសា ស្តីអំពីការរក្សាសន្តិភាព និង ស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់។ ភាសាពិតប្រាកដ នៅលើបញ្ហានេះ និង បទប្បញ្ញត្តិផ្សេងៗទៀត ត្រូវគេរំពឹង ថា នឹងត្រូវចរចា រហូតដល់នាទីចុងក្រោយ។ ប៉ុន្តែភាសាកំពុងតែពិចារណានោះ នឹងមានភាពស៊ីសង្វាក់គ្នា ជាមួយនឹងតួនាទីពីមុនរបស់សហរដ្ឋអាមេរិក លើប្រធានបទនេះ ដោយចៀសវាងការកើនឡើងយ៉ាងខ្លាំង នៅក្នុងសង្គ្រាមវោហារសាស្ត្រ ជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ខណៈក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកនូវការបន្ធូរបន្ថយភាពតានតឹង នៅមុនកិច្ចពិភាក្សាមួយ អាចកើតមាន រវាងលោកប្រធានាធិបតី បៃដិន និង សមភាគីចិន លោក ស៊ី ជិនពីង (Xi Jinping) នៅចុងឆ្នាំនេះ។USS Theodore Roosevelt (CVN-71) - Wikipedia

លោក គ្រីស្ដូហ្វ័រ ចនស្ដុន (Christopher Johnstone) អតីតមន្ត្រីសេតវិមានរបស់លោកប្រធានាធិបតី បៃដិន ហើយឥឡូវនេះ ធ្វើការជាមួយមជ្ឈមណ្ឌលគិតគូរអំពីយុទ្ធសាស្ត្រ និងអន្តរជាតិរបស់ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ ថា រដ្ឋបាលរបស់សហរដ្ឋអាមេរិក កំពុងតែស្វែងរកទាញយកអត្ថប្រយោជន៍ អំពីទំនាក់ទំនង រវាងរដ្ឋាភិបាលក្រុងតូក្យូ និង ក្រុងសេអ៊ូល ដើម្បីរៀបចំនូវវឌ្ឍនភាពមួយចំនួន និង ធ្វើឱ្យមានការលំបាកបន្ថែមទៀត សម្រាប់អ្នកដឹកនាំនាពេលអនាគត លើកយកបញ្ហានេះត្រឡប់មកវិញ។

លោក គ្រីស្ដូហ្វ័រ ចនស្ដុន បានសង្កត់ធ្ងន់ ថា «នៅក្នុងប្រទេសកូរ៉េខាងត្បូង ការខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី យូន នៅតែមិនមានប្រជាប្រិយភាពទូលំទូលាយ។ រីឯនៅក្នុងប្រទេសជប៉ុន មានការបដិសេធ មិនឈប់ឈរ ចំពោះការមន្ទិលសង្ស័យ ថា ការកែលម្អទំនាក់ទំនងនេះ នឹងអាចប្រើបានយូរអង្វែង ហើយថា អនាគតប្រធានាធិបតីកូរ៉េខាងត្បូង អាចត្រឡប់តុជាថ្មីទៀត»។Aircraft carrier - Wikipedia

លោក គ្រីស្ដូហ្វ័រ ចនស្ដុន បានបន្ថែម ថា គាត់រំពឹង ថា នឹងមានសេចក្តីថ្លែងការណ៍ពីកិច្ចប្រជុំកំពូល ដោយទទួលស្គាល់ ថា សន្តិសុខរបស់ប្រទេសទាំងបី ត្រូវបានផ្សារភ្ជាប់គ្នា ហើយវិធានការមួយចំនួន ជុំវិញការគំរាមកំហែងដល់ប្រទេសមួយ ក្លាយជាការគំរាមកំហែង មកលើប្រទេសទាំង៣នេះ បើទោះជាបញ្ហានេះ នឹងមានការខ្វះខាតនូវមាត្រា៥របស់ណាតូ ដែលមើលឃើញពីការវាយប្រហារ នៅលើរដ្ឋណាមួយ មានន័យថា ជាការវាយប្រហារប្រឆាំងនឹងប្រទេសជាសមាជិកទាំងអស់។ គាត់រំពឹង ថា បញ្ហានេះ នឹងបំពេញបន្ថែម ជាមួយគំនិតផ្តួចផ្តើមការពារជាតិថ្មី រួមទាំងការធ្វើឱ្យកាន់តែស៊ីជម្រៅ សម្រាប់ការចូលរួមសមយុទ្ធយោធា និង កិច្ចសហប្រតិបត្តិការការពារមីស៊ីល៕