ប្រាសាទ អង្គរវត្ត ជាប្រាសាទដែលធំបំផុត នៅក្នុងប្រទេសកម្ពុជា ដែលលាតសន្ធឹងនៅលើផ្ទៃដីទំហំ ១៦២,៦ ហិចតា ។ រចនាសម្ព័ននៃសំណង់ប្រាសាទត្រូវ បានចាត់ទុកជាស្ថាបត្យកម្មដ៏កំពូលនៃអច្ឆរិយៈវត្ថុរបស់ពិភពលោក។
![]()
ប្រាសាទនេះ ត្រូវបានសាងសង់ឡើងក្នុងស.វទី១២ ដោយគំនិតផ្តួចផ្តើមកសាងរបស់ព្រះបាទ សូរ្យវរ្ម័នទី២។ ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់ជាព្រះមហាក្សត្រមួយអង្គដែលមានស្នាព្រះហស្តយ៉ាងច្រើនសម្បើមខាងសំណង់ ដោយព្រះអង្គបានបន្តការស្ថាបនាប្រាសាទភ្នំជីសូរ ប្រាសាទភ្នំសណ្ដក ប្រាសាទវត្តភូ និងប្រាសាទព្រះវិហារ ដែលបានទុកចោលពីស្តេចអង្គមុនៗផងដែរ។ 
ប្រាសាទនេះ បានសាងសង់ឡើងក្នុងពហុបំណងជាច្រើនយ៉ាងរបស់ព្រះអង្គ ដោយជាការឧទ្ទិសឱ្យអង្គទេពព្រះវិស្ណុ ,ការរំលឹកដល់ស្នាដៃរបស់អង្គខ្លួនឯងផ្ទាល់ផង, ការផ្ដល់ជាទីឋានបរមសុខ នៅពេលដែលទ្រង់សោយទីវង្គត់នៅពេលខាងមុខផងដែរ ។
សូមបញ្ជាក់ផងដែរ ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់ឡើងគ្រងរាជ្យពីឆ្នាំ១១១៣ ហើយប្រហែលជាទ្រង់សោយទិវង្គត នៅឆ្នាំ១១៤៩ ឬឆ្នាំ១១៥០ នៃគ្រិស្ដសករាជ ដោយមានព្រះមរណនាមថា បរមវិស្ណុលោក៕











