ប្រសិនបើអ្នកសុបិន្តឃើញលាមកគឺវាមានអត្ថន័យខុសៗគ្នាទៅតាមប្រភេទនៃសុបិន្ត ដែលសុបិន្តខ្លះគឺល្អ ហើយខ្លះទៀតក៏អាក្រក់។ ដូច្នេះហើយខាងក្រោមនេះគឺជាអត្ថន័យនៃការសុបិន្តឃើញលាមក៖
១.សុបិន្តឃើញចាប់លាមក៖ ការសុបិន្តបែបនេះ ទំនាយទាយថាគឺអាក្រក់ណាស់ អ្នកនឹងត្រូវបានគេនិយាយដើម ហើយអ្នកនឹងអាប់ឱនកេរ្តិ៍ឈ្មោះ។
២.សុបិន្តឃើញចង់ញ៉ាំលាមក៖ ប្រសិនបើនរណាម្នាក់សុបិន្តចង់ញ៉ាំលាមក មានន័យថា សាច់ញាតិ ឬមនុស្សជុំវិញខ្លួន នឹងមានការខកចិត្តចំពោះអ្នក។
៣.សុបិន្តឃើញលាមកខ្លួនឯង៖ ការសុបិន្តបែបនេះ មានន័យថា អ្នកនឹងមានសំណាង ឬឱកាសល្អជិតមកដល់អ្នក។
៤.សុបិន្តឃើញលាមករបស់អ្នកដទៃ៖ ប្រសិនបើអ្នកសុបិន្តឃើញលាមករបស់អ្នកដទៃ មានន័យថា នឹងមានមនុស្សដែលនាំមកនូវសំណាងល្អក្នុងជីវិតរបស់អ្នក។
៥.សុបិន្តឃើញលាមកនៅក្នុងបន្ទប់ទឹក៖ ការសុបិន្តបែបនេះ មានន័យថា ក្នុងអំឡុងពេលនេះបើអ្នកគិតចង់ធ្វើអ្វីក៏បាន ប៉ុន្តែត្រូវតែអត់ធ្មត់បន្តិចទើបជោគជ័យ។
៦.សុបិន្តឃើញលាមកក្នុងបង្គន់៖ ប្រសិនបើអ្នកណាម្នាក់សុបិន្តឃើញលាមកនៅក្នុងបង្គន់ មានន័យថា អ្នកនឹងត្រូវបានគេចោតប្រកាន់អ្វីមួយ ឬនិយាយរឿងអាក្រក់ពីអ្នក ដែលអាចបំផ្លាញសុខភាពផ្លូវចិត្តរបស់អ្នក។
៧.សុបិន្តឃើញលាមកច្រើននៅលើឥដ្ឋ៖ បើសុបិន្តឃើញបែបនេះ មានន័យថា អ្នកនឹងទទួលបានកេរ្តិ៍ឈ្មោះ កិត្តយស សំណាងល្អ ឬមានទ្រពសម្បត្តិហូរហៀរជាដើម៕
ប្រភព៖sanook










