ដោយមានការត្អូញត្អែរពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទចល័តពាក់ព័ន្ធនឹងការដកហូតយកលេខទូរស័ព្ទ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចេញសេចក្តីណែនាំនៅថ្ងៃទី១៤ សីហា ទៅប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តត្រូវកំណត់រយៈពេល នៃការបន្តបើកដំណើរការលេខទូរស័ព្ទ ចល័តរបស់អ្នកប្រើប្រាស់ ក្រោយពេលផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនីគោល ដោយបែងចែកជាដំណាក់កាលដូចខាងក្រោម៖

ដំណាក់កាលទី១: ត្រូវកំណត់រយៈពេល ៦០ ( ហុកសិប) ថ្ងៃ សម្រាប់ផ្អាកជាបណ្តោះអាសន្ននូវការហៅទូរស័ព្ទចេញ ការផ្ញើសារខ្លី (SMS) ចេញ និងការប្រើប្រាស់ទិន្នន័យ។ អ្នកប្រើប្រាស់ អាចហៅទូរស័ព្ទចេញទៅកាន់លេខសង្គ្រោះបន្ទាន់ ១១៧ (នគរបាល) ១១៨ (រថយន្តពន្លត់អគ្គីភ័យ) និង ១១៩(រថយន្តសង្គ្រោះបន្ទាន់) ដោយឥតគិតថ្លៃ។

ដំណាក់កាលទី២ ត្រូវកំណត់រយៈពេល ៣០ (សាមសិប) ថ្ងៃ សម្រាប់ផ្អាកជាបណ្តោះអាសន្ននូវការហៅទូរស័ព្ទចេញនិងចូល ការផ្ញើសារខ្លី (SMS) ចេញនិងចូល និង ការប្រើប្រាស់ទិន្នន័យ។ អ្នកប្រើប្រាស់អាចហៅទូរស័ព្ទចេញទៅកាន់លេខ សង្គ្រោះបន្ទាន់ ១១៧ ( នគរបាល) ១១៨ (រថយន្តពន្លត់អគ្គិភ័យ) និង ១១៩ (រថយន្តសង្គ្រោះបន្ទាន់) ដោយឥតគិតថ្លៃ។
ដំណាក់កាលទី៣: ត្រូវបញ្ឈប់ដំណើរការនិងបន្តរក្សាទុកលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ ក្នុងរយៈពេល ៩០(កៅសិប) ថ្ងៃ។ ក្នុងរយៈពេលនេះ ម្ចាស់លេខទូរស័ព្ទចល័ត អាចស្នើសុំឱ្យប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត បើកដំណើរការសាជាថ្មី។

ក. បន្ទាប់ពីដំណាក់កាលទី១ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ខាងលើ ប្រតិបត្តិករផ្តល់ សេវាទូរស័ព្ទចល័តអាចដកហូតលេខទូរស័ព្ទចល័ត ដែលពុំមានការប្រើប្រាស់និងដាក់លក់ លេខទូរស័ព្ទនោះសាជាថ្មីឡើងវិញ។
ខ. ប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទចល័ត ត្រូវមានកាតព្វកិច្ចរក្សាទុកកំណត់ត្រានៃអត្តសញ្ញាណ របស់គ្រប់អ្នកចុះឈ្មោះប្រើប្រាស់ទូរស័ព្ទចល័ត (ទាំងអ្នកចាស់និងអ្នកថ្មី) ព្រមទាំងត្រូវកំណត់ លក្ខខណ្ឌពាក់ព័ន្ធនឹងការណែនាំខាងលើនេះ ឱ្យបានច្បាស់លាស់ ក្នុងកិច្ចសន្យាជាវសេវា៕May be an image of textMay be an image of text