ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ សារព័ត៌មាន Channel News Asia បានចុះផ្សាយថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលកំពុងហោះមកកាន់ទីក្រុងកូឡាឡាំពួរ ត្រូវបង្ខំចិត្តហោះត្រឡប់ទៅទីក្រុងស៊ីដនី ក្រោយពីអ្នកដំណើរម្នាក់អុកឡុក និងបង្ខំឱ្យយន្តហោះនេះត្រឡប់ក្រោយវិញដោយគ្មានមូលហេតុ ។

ជើងហោះហើរ MH 122 បានហោះចេញពីអាកាសយានដ្ឋានស៊ីដនី នៅរសៀលថ្ងៃទី១៤ ខែសីហា ដោយដឹកអ្នកដំណើរចំនួន១៩៩នាក់ ព្រមទាំងអ្នកបម្រើការលើយន្តហោះ១២នាក់ទៀត ។ ក្រោយពីមានការចលាចល យន្តហោះនេះបានចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងស៊ីដនី ដោយសុវត្ថិភាព។Disruptive Passenger Causes Malaysia Airlines Plane From Sydney To Turn Back,  32 Flights Cancelled

បើតាមវីដេអូរបស់អ្នកដំណើរលើយន្តហោះ បានបង្ហាញពីបុរសម្នាក់កំពុងឈរគំរាមអ្នកដំណើរ និងភ្នាក់ងារយន្តហោះ ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines លើកឡើងថា ៖ «ដើម្បីសុវត្ថិភាពអ្នកដំណើរ អ្នកគ្រប់គ្រងយន្តហោះបានសម្រេចចិត្តឱ្យយន្តហោះត្រឡប់ក្រោយទៅកាន់ទីក្រុងស៊ីដនី ។ ចំណែកអ្នកដំណើរបង្កភាពចលាចល សមត្ថកិច្ចបានឃាត់ខ្លួនហើយ» ។

សារព័ត៌មានអូស្ត្រាលីរាយការណ៍ថា បុរសអុកឡុកលើយន្តហោះ មានអាយុ៤៥ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅលើយន្តហោះ ហើយសមត្ថកិច្ចបានចេញសេចក្តីថ្លែងការណ៍ថា ពួកគេនឹងតាមដានហេតុការណ៍នៅអាកាសយានដ្ឋាន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ។ រីឯសារព័ត៌មាន 9 News រាយការណ៍ថា យន្តហោះបានចុះចតនៅខាងចុងផ្លូវ Runway និងមានរថយន្តសង្គ្រោះបន្ទាន់ចតនៅក្បែរផងដែរ ។Malaysia Airlines passenger arrested after making threats onboard Kuala  Lumpur flight

ចំណែកសារព័ត៌មាន Sydney Morning Herald រាយការណ៍ថា ក្រោយពីកើតហេតុការណ៍នេះ ១ក្នុងចំណោម៣ នៃ Runway នៅអាកាសយានដ្ឋានត្រូវបិទ ។ វាធ្វើឱ្យជើងហោះហើរក្នុងស្រុកជាង៣០ ត្រូវលុបចោលការធ្វើដំណើរ ខណៈជើងហោះហើរខ្លះទៀតពន្យារពេល ។

Malaysia Airlines ឱ្យដឹងថា អ្នកដំណើរផ្សេងទៀត និងភ្នាក់ងារបម្រើការលើយន្តហោះបានចុះពីយន្តហោះអស់ហើយ ។ ភ្នាក់ងារពាក់ព័ន្ធនឹងត្រួតពិនិត្យយន្តហោះនេះឱ្យបានលម្អិត ចំណែកអ្នកដំណើរនឹងប្តូរទៅជិះយន្តហោះផ្សេង ៕ Malaysia Airlines flight returns to Sydney due to 'disruptive passenger' -  CNAប្រភព ៖ matichon