នៅឆ្នាំ២០២៣ វាជារឿងគួរឱ្យភ្ញាក់ផ្អើលមួយដែលកាលពីមុនៗកម្រមានអ្នកដឹកនាំរឿងជាស្រ្តីលេចធ្លោណាស់។ ទោះយ៉ាងណាឆ្នាំនេះ អ្នកដឹកនាំជាស្រ្តីមានចំនួនតួលេខកើនឡើងនៅក្នុងបញ្ជីអាចរកប្រាក់ចំណូលបានច្រើនមិនចាញ់អ្នកដឹកនាំរឿងជាបុរសឡើយ។
ខាងក្រោមនេះ KBN NEWS នឹងលើកយកអ្នកដឹកនាំរឿងជាស្រ្តីចំនួន៩នាក់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៣៖
៩. លោកស្រី Greta Gerwig មានទ្រព្យសម្បត្តិសុទ្ធ ១២ លានដុល្លារ
ទ្រព្យសម្បត្តិសុទ្ធរបស់អ្នកដឹកនាំរឿងរូបនេះបានកើនឡើងឆាប់រហ័សចំនួន៣ដងនាពេលចុងក្រោយនេះពី ៤ លានដុល្លារទៅ ១២ លានដុល្លារនៅលើ Celebrity Net Worth។ទ្រព្យសម្បតិ្តដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សនេះដោយសារតែមានជោគជ័យលើការដឹកនាំរឿង «Barbie» ។ ក្រៅពីដឹកនាំរឿងនេះ លោកស្រីបានដឹកនាំរឿងផ្សេងទៀតមានដូចជា «Lady Bird» ឆ្នាំ២០១៧ និង «Little Women» ឆ្នាំ២០១៩ ។
៨. លោកស្រី Jennifer Lee មានទ្រព្យសម្បត្តិសុទ្ធ ១២ លានដុល្លារ
លោកស្រីបានក្លាយជាស្ត្រីដំបូងគេដែលដឹកនាំរឿងរបស់ Walt Disney Animation Studios ដែលមានចំណងជើងថា Frozen រួមជាមួយអ្នកដឹកនាំរឿងលោក Chris Buck ដែលរកចំណូលបានជាង១ លានដុល្លារនៅ Box Office ។ ចាប់តាំងពីពេលនោះមក លោកស្រី Jennifer បានធ្វើជាប្រធានផ្នែកច្នៃប្រឌិតរបស់ Walt Disney Animation Studios ជាមួយនឹងទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ១២ លានដុល្លារ។
៧. លោកស្រី Regina King មានទ្រព្យសម្បត្តិសុទ្ធ ១៦ លានដុល្លារ
អ្នកដឹកនាំរឿងរូបនេះត្រូវបានគេស្គាល់ថាជាតារាសម្តែងម្នាក់ដែលបច្ចុប្បន្ននេះមានអាយុ ៥២ ឆ្នាំព្រមទាំងបានផលិតខ្សែភាពយន្តទូរទស្សន៍ជាច្រើនឆ្នាំហើយ។ លោកស្រីបាន ដឹកនាំរឿងដំបូងមានចំណងជើងថា One Night in Miami ឆ្នាំ២០២០ ហើយទទួលបានពានរង្វាន់ Golden Globe សម្រាប់អ្នកដឹកនាំរឿងល្អបំផុត។
៦. លោកស្រី Patty Jenkins មានទ្រព្យសម្បត្តិសុទ្ធ ២៥ លានដុល្លារ
នៅក្នុងឧស្សាហកម្មនេះអស់រយៈពេលជាងពីរទសវត្សរ៍ ហើយពេលនេះលោកស្រីមានអាយុ៥២ឆ្នាំមានទ្រព្យសម្បត្តិសុទ្ធចំនួន ២៥ លានដុល្លារ។ លោកស្រីបានបង្ហាញខ្លួនជាលើកដំបូងក្នុងរឿង Monster ក្នុងឆ្នាំ ២០០៣ ប៉ុន្តែមានភាពល្បីល្បាញខ្លាំងតាមខ្សែភាពយន្តរឿង Wonder Woman របស់ DC Comics ឆ្នាំ២០១៧ និងរឿងភាគ Wonder Woman ឆ្នាំ១៩៨៤។
៥. លោកស្រី Sofia Coppola មានទ្រព្យសម្បត្តិសុទ្ធ ៤០លានដុល្លារ
កើតក្នុងគ្រួសារជាអ្នកផលិតខ្សែភាពយន្ត លោកស្រីមានភាពរីកចម្រើនយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មកម្សាន្តនេះ។ លោកស្រីបានបង្ហាញខ្លួនជាអ្នកដឹកនាំដំបូងជាផ្លូវការក្នុងឆ្នាំ ១៩៩៣ ជាមួយនឹង Walt Mink សម្រាប់បទ«Shine» មុនពេលចាប់ផ្តើមដឹកនាំរឿង «Lost in Translation » ឆ្នាំ២០០៣។ ស្រ្តីវ័យ ៥២ឆ្នាំរូបនេះក៏បានធ្វើការលើយុទ្ធនាការសម្រាប់ម៉ាកយីហោល្បីៗដូជា, Dior, Chanel និង New York City Ballet ជាដើម។
៤.លោកស្រី Kathryn Bigelow មានទ្រព្យសម្បត្តិសុទ្ធ ៥០ លានដុល្លារ
អតីតភរិយារបស់អ្នកដឹកនាំរឿង Avatar លោក James Cameron ទទួលបានភាពជោគជ័យផ្ទាល់ខ្លួនជាច្រើន ដោយបានក្លាយជាស្ត្រីដំបូងគេដែលឈ្នះពានរង្វាន់អ្នកដឹកនាំរឿងល្អបំផុតក្នុងប្រវត្តិសាស្ត្រ Oscars សម្រាប់រឿងប្រភេទសង្រ្គាមរបស់ខ្លួនមានចំណងជើងថា «The Hurt Locker» ក្នុងឆ្នាំ ២០១០។ ក្រៅពីនោះបានដឹកនាំរឿងផ្សេងទៀតរួមមាន «Point Break »ឆ្នាំ១៩៩១, រឿង Zero Dark Thirty ឆ្នាំ២០១២ ជាដើម។
៣. លោកស្រី Ava DuVernay មានទ្រព្យសម្បត្តិសុទ្ធ ៦០ លានដុល្លារ
អ្នកដឹកនាំរូបនេះបានបង្កើតស្នាដៃជាច្រើនដោយខ្លួនឯង រួមទាំងក្លាយជាស្ត្រីជនជាតិស្បែកខ្មៅដំបូងគេដែលត្រូវបានតែងតាំងដោយពានរង្វាន់ Golden Globes ជាអ្នកដឹកនាំរឿងសម្រាប់ភាពយន្តរឿងសិទ្ធិស៊ីវិល Selma ។ មិនត្រឹមតែប៉ុណ្ណោះ ក៏ជាស្ត្រីដែលមានជនជាតិស្បែកខ្មៅដំបូងគេដែលដឹកនាំរឿងរកចំណូលបាន ១០០ លានដុល្លារអាម៉េរិកចំពោះខ្សែភាពយន្ត Disney ឆ្នាំ ២០១៨ មានចំណងជើងថា «A Wrinkle in Time» ។ ពិសេសជាងនេះទៅទៀតរឿង When They See Us ក្នុងកម្មវិធី Netflix របស់អ្នកដឹកនាំរូបនេះក្លាយជាស៊េរីដែលមានអ្នកមើលច្រើនជាងគេបំផុតនៅលើវេទិកានៅពេលចាក់បញ្ចាំងនៅឆ្នាំ ២០១៩ ។
១. លោកស្រី Lana និង Lilly Wachowski មានទ្រព្យសម្បត្តិសុទ្ធ ២៥០ លានដុល្លារ
បងប្អូនស្រីត្រកូល Wachowski ទាំងពីររូបនេះបានជាប់ចំណាត់ថ្នាក់កំពូលនៅក្នុងតារាងទូទាំងពិភពលោកដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងនាមជាអ្នកដឹកនាំរឿងជាស្រ្តី។ អ្នកទាំងពីរជាម្ចាស់សិទ្ធិផ្តាច់មុខក្នុងភាពយន្ត The Matrix រួមទាំងស្នាដៃផ្សេងទៀតមានដូចជា Cloud Atlas ឆ្នាំ២០១២ , Jupiter Ascending ២០១៥ និង Sense8 ដែលជារឿងភាគទូរទស្សន៍ដែលដំណើរការពីឆ្នាំ ២០១៥-២០១៨៕










