កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា (Jessa Khan) គឺជាម្ចាស់មេដាយមាសនៅ Asian Games 2018 នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី និង SEA Games 2019 នៅទីក្រុង Manila ប្រទេសហ្វីលីពីន ត្រូវបានចាត់ទុកថា ជាកីឡាការិនីលើប្រភេទកីឡា Jujitsuដ៏ល្បី និងខ្លាំងជាងគេបំផុតមួយនៅលើពិភពលោក។
ថ្មីៗនេះ បើយោងតាមតារាចំណាត់ថ្នាក់កីឡា Jujitsu ពិភពលោក កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា (Jessa Khan) កំពុងឈរលេខ៤ នៅលើទម្ងន់៥២គីឡូ និងលេខ៣ក្នុងតំបន់អាស៊ាន។
សូមរំលឹកផងដែរថា កាលពីសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ កីឡាការិនីខាន់ ចេសាទទួលបានមេដាយ២ គឺប្រាក់មួយ និងមាសមួយ៕











