បរទេស៖ អ្នកវិទ្យាសាស្ត្របាននាំយកសត្វគោទៅកាន់តំបន់អាក់ទិករបស់រុស្ស៊ី ដើម្បីជំនួសតួនាទីរបស់សត្វប៊ីសុនដែលជិតផុតពូជ និងជួយស្ដារប្រព័ន្ធអេកូឡូស៊ីបុរាណឡើងវិញ។ សត្វប៊ីសុនវាលទំនាបចំនួន ១២ ក្បាល គឺជាសត្វដែលមានដើមកំណើតនៅទ្វីបអឺរ៉ុប ហើយក៏ជាសត្វជិតផុតពូជផងដែរ ។ សត្វប៊ីសុនរស់នៅឧទ្យានធម្មជាតិ Ingilor ដែលជាតំបន់ការពារនឹងគ្របដណ្តប់លើផ្ទៃដីជាង ៩០០,០០០ ហិកតាក្នុងតំបន់ស្វយ័ត Yamal-Nenets ភាគខាងជើង។ សត្វប៊ីសុន អាចសម្របខ្លួនបានយ៉ាងងាយស្រួលទៅនឹងតំបន់ Arctic ព្រោះវាធ្លាប់ជាជម្រកធម្មជាតិរបស់ពួកគេជាប្រវត្តិសាស្ត្រ។ សត្វស៊ីស្មៅធំៗដូចជាប៊ីសុនអាចផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ីក្នុងស្រុកតាមរយៈការស៊ីស្មៅ នឹងជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។New Research Documents Domestic Cattle DNA In Modern Bison Herds

យោងតាមលោក Mary Edwards សាស្ត្រាចារ្យភូមិវិទ្យានៅសាកលវិទ្យាល័យ Southampton ចក្រភពអង់គ្លេស បាននិយាយថា ដោយសារសត្វប៊ីសុនជិតផុតពូជ ដូច្នេះយើងក៏បានយកសត្វគោទៅជំនួសតួនាទីថនិកសត្វដែលជិតផុត។ សត្វគោក៏មានអត្ថប្រយោជន៍ច្រើនចំពោះប្រព័ន្ធអេកូឡូស៊ី ព្រោះវាធន់នឹងកម្តៅ ធន់នឹងអាកាសធាតុផ្សេងៗ ហើយវាក៏អាចជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុរបស់ពិភពលោកបានផងដែរ។Pleistocene Park - Wikipedia

សត្វគោ បានធ្វើដំណើរចម្ងាយ ៨,០០០ គីឡូម៉ែត្រពីកន្លែងចិញ្ចឹមរបស់ពួកគេក្នុងប្រទេសដាណឺម៉ាក ហើយបានបញ្ចប់ការធ្វើដំណើរដ៏វែងរបស់ពួកគេកាលពីបីសប្តាហ៍មុន។ ទោះជាយ៉ាងណាក៏ដោយ មុននឹងរកឃើញផ្ទះថ្មីរបស់ពួកគេ សត្វគោត្រូវឆ្លងកាត់ការនៅដាច់ដោយឡែកមួយខែសិន នេះបើយោងតាម Live Science៕ ប្រភព៖vnespress