យោងតាមលិខិតរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានចេញនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា៖” ស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចផ្អាកការងារនគរបាលចរាចរណ៍ចំនួន ៣នាក់ ក្រោយរងការចោទថា ជំរិតទារប្រាក់ពីជនជាតិចិន នៅគោលដៅស្តុបវត្តស្លែង”។
ចំពោះមន្ត្រីនគរបាលចំនួន ០៣នាក់ដែលបានផ្អាកការងាមានឈ្មោះ ដូចខាងក្រោម៖
- លោកអនុសេនីយ៍ឯក សុខ គឹម លី អត្តលេខ ៨០០៨០ ឋានៈនាយរងផ្នែក
- លោកអនុសេនីយ៍ឯក សួន ផាន់ណា អត្តលេខ ៨៦៤២៩ ឋានៈនាយរងផ្នែក
- លោកអនុសេនីយ៍ឯក លន លីហូវ អត្តលេខ ៨៩៧៣៧ ឋានៈមន្ត្រី
មន្ត្រីនគរបាលចំនួន ០៣នាក់ ត្រូវមកបង្ហាញមុខនៅការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ហា រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី ក្នុងករណីសាមីខ្លួនមិនមកបង្ហាញមុខ លោកនាយការិយាល័យ ត្រូវធ្វើរបាយការណ៍មកការិយាល័យបុគ្គលិក ដើម្បីមានវិធានការបន្ត៕














