ផ្លែឈើគឺជាអាហារសម្រន់ដែលផ្ទុកទៅដោយវីតាមីន និងសារធាតុចិញ្ចឹមផ្សេងទៀតជាច្រើននៅក្នុងរបបអាហារ។ ជាទូទៅផ្លែឈើមានជាតិកាឡូរីទាបនឹងមានជាតិសរសៃខ្ពស់ដែលអាចជួយឱ្យអ្នកស្រកទម្ងន់បានដោយងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធិភាពខ្ពស់។ ការញ៉ាំផ្លែឈើជាប្រចាំក៏អាចជួយការពារអ្នកពីហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺលើសឈាម មហារីក និងជំងឺបេះដូងជាដើម។ ដូច្នេះហើយខាងក្រោមនេះគឺជាប្រភេទផ្លែឈើល្អៗបំផុតចំនួន ៥ ដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្រកទម្ងន់៖

១.ក្រូចថ្លុង៖ ក្រូចថ្លុងគឺជាផ្លែឈើមួយប្រភេទដែលផ្តល់វីតាមីន C ខ្ពស់ និងជាតិស្ករតិច វាជួយកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន រក្សាលំនឹងរាងកាយ និងជួយសម្រកទម្ងន់បានយ៉ាងល្អ។អត្ថប្រយោជន៍​នៃ​ក្រូចថ្លុង​​​​​

២.ផ្លែគីវី៖ គីវីជាផ្លែឈើមួយប្រភេទដែលអាចបរិភោគបានពេញមួយឆ្នាំ នឹងមានជាតិស្ករទាប សម្បូរទៅដោយវីតាមីន ដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងជួយឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។Kiwifruit - Simple English Wikipedia, the free encyclopedia

៣.ផ្លែបឺរ៖ ការបរិភោគផ្លែបឺរអាចបង្កើនអារម្មណ៍ឆ្អែត បន្ថយចំណង់អាហារបានយូរ និងជួយគ្រប់គ្រងកម្រិតជាតិខ្លាញ់នៅក្នុងខ្លួនរបស់អ្នកបានល្អ ផ្ដល់សុខភាពល្អ និងគ្រប់គ្រងទម្ងន់ឱ្យនៅស្ថិរភាព។7 Benefits of Eating Avocados, According to a Dietitian

៤.ផ្លែឪឡឹក៖ ឪឡឹកគឺជាផ្លែឈើដែលមានជាតិផ្អែមខ្ពស់ ប៉ុន្តែបរិមាណជាតិស្ករវិញគឺតិចខ្លាំងណាស់ វាជួយបំពេញជាតិស្ករទៅក្នុងប្រព័ន្ធសរសៃឈាមរបស់អ្នកបានយ៉ាងល្អ។Top 9 Health Benefits of Eating Watermelon

៥.ផ្លែត្របែក៖ ត្របែកគឺជាផ្លែឈើដែលមានវីតាមីន C ខ្ពស់ណាស់ បន្ថែមពីលើវីតាមីន ត្របែកក៏មានជាតិសរសៃខ្ពស់ផងដែរ ដែលវាល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និង excretory៕ Sahaja Aharam - Guavaប្រភព៖sanook