យោងតាមចេញផ្សាយជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៥ ខែកក្កដានេះ បានបញ្ចេញបញ្ជីឈ្មោះបេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត នីតិកាលទី៧ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយក្នុងតំណាងរាស្រ្តចាស់ជាងគេបំផុត គឺសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងក្មេងជាងគេបំផុតគឺឯកឧត្តម ញឿន រ៉ាដែន មានអាយុ៣៧ឆ្នាំ។

ឯកឧត្តម ញឿន រ៉ាដែន មានអាយុ៣៧ឆ្នាំ ជាតំណាងរាស្រ្តម្នាក់ ក្នុងចំណោម៥អង្គនាក់មកពីគណបក្សហ៊្វុនស៊ិនប៉ិច។ ឯកឧត្តមបានជាប់ឆ្នោតនៅមណ្ឌលខេត្តកំពង់ចាម ដែលជាស្រុកកំណើតផ្ទាល់របស់លោកតែម្តង។ក្រោយពីក្លាយជាតំណាងរាស្រ្ត ឯកឧត្តម ត្រូវបាន អង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជាអ្នកនាំពាក្យគណបក្សហ្វ៊ុនសប៉ិចទៀតផង។

ឯកឧត្តម មានស្រុកកំណើតនៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ដោយធ្លាប់បានរស់នៅនៅវត្តចិនដំដែករាជធានីភ្នំពេញ និងចូលគាំទ្រគណបក្សហ្វ៊ុនស៊ិនប៉ិចតាំងពីនៅជាយុវជន ដោយសារតែឪពុកម្ដាយ និងក្រុមគ្រួសារ ជាអ្នកគាំទ្ររាជានិយមដ៏ស្មោះស្ម័គ្រ។

សូមបញ្ជាក់ផងដែរថា បក្សរាជានិយមមួយនេះ ឈ្នះបាន៥អាសនៈ ខណៈបក្សប្រជាជនកម្ពុជាឈ្នះបាន១២០អាសនៈ៕