ការកើនឡើងកម្រិតជាតិស្ករក្នុងឈាមនឹងធ្វើឱ្យរាងកាយផលិតអាំងស៊ុយលីនកាន់តែច្រើនដើម្បីបំប្លែងជាតិស្ករទៅជាខ្លាញ់ និងរក្សាទុកក្នុងខ្លួន។ ប្រសិនបើយើងញ៉ាំអាហារផ្អែមច្រើននឹងធ្វើឱ្យរាងកាយផលិតអាំងស៊ុយលីនខុសប្រក្រតីដែលបង្កទៅជាជំងឺទឹកនោមផ្អែម។ ដូច្នេះថ្ងៃនេះ KBN News នឹងចែករំលែកនូវអាហារ ៥ មុខជួយកាត់បន្ថយជាតិស្ករក្នុងឈាម ដែលណែនាំដោយជនជាតិជប៉ុន៖
១.ទឹកដោះគោជូរ៖ ប្រូតេអ៊ីនដែលមាននៅក្នុងទឹកដោះគោជូរ ជួយជំរុញពោះវៀនតូចឱ្យបញ្ចេញអរម៉ូន incretin ដែលជាអរម៉ូនជំរុញឱ្យកោសិកាបេតានៃលំពែងបញ្ចេញអាំងស៊ុយលីន ដោយហេតុនេះវាអាចកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។
២.គ្រាប់សណ្តែក៖ គ្រាប់សណ្តែកគឺជាអាហារសម្រន់ដ៏ពេញនិយមមួយនៅក្នុងប្រទេសជប៉ុន។ គ្រាប់សណ្តែកសម្បូរទៅដោយជាតិសរសៃដែលជួយពង្រឹងកោសិកា និងទប់ស្កាត់កម្រិតជាតិស្ករក្នុងឈាមយ៉ាងមានប្រសិទ្ធភាព។
៣.តែបៃតង៖ យោងតាមការសិក្សាមួយបានរកឃើញថាការផឹកតែបៃតងយ៉ាងហោចណាស់បីពែងក្នុងមួយថ្ងៃ អាចទប់ស្កាត់ការកើនឡើងកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងល្អ។
៤.ត្រីសាម៉ុន៖ ត្រីសាម៉ុនមានប្រូតេអ៊ីនខ្ពស់ នឹងសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន D ជាពិសេសអាស៊ីតខ្
លាញ់អូមេហ្គា ៣ និងវីតាមីន D អាចជួយបន្ថយជាតិស្ករក្នុងឈាមនិងកាត់បន្ថយការរលាកផងដែរ។
៥.ផ្លែម្រះ៖ ម្រះគឺមានរសជាតិល្វីង ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ បន្ថែមពីលើការកាត់បន្ថយជាតិស្ករក្នុងឈាម ម្រះក៏ជួយជំរុញការបញ្ចេញអាំងស៊ុយលីនពីលំពែងឱ្យកើនឡើងផងដែរ៕
ប្រភព៖sanook










