ហុងកុង ៖ អ្នកលេងបណ្តាញសង្គមបាននាំគ្នាសម្តែងការសោកស្តាយ ក្រោយពីបុរសជនជាតិបារាំងម្នាក់ឈ្មោះ Remy Lucidi អាយុ៣០ឆ្នាំ ជាអ្នកឡើងអគារខ្ពស់ដោយដៃទទេដ៏ល្បីល្បាញលើពិភពលោក បានស្លា.ប់ដោយសារធ្លាក់ពីលើអគារកម្ពស់៦៨ជាន់នៅទីក្រុងហុងកុង ។ អាជ្ញាធរបញ្ជាក់ថា លោក Lucidi បានលួចឡើងទៅលើកំពូលអគារ ដូចដែលលោកធ្លាប់បានឡើងកន្លងមក ។Daredevil Remi Lucidi dies in 721ft plunge from top of 68-storey skyscraper  after climbing tower for Instagram stunt | The Sun

សារព័ត៌មានបរទេសរាយការណ៍ថា លោក Lucidi បានចូលមកកាន់អគារ Tregunter Tower និងប្រាប់ទៅកាន់ភ្នាក់ងារសន្តិសុខថា លោកទៅរកមិត្តភក្តិនៅជាន់ទី៤០ ។ បន្ទាប់មក លោកក៏បានលួចគាស់ទ្វារ និងឡើងតាមជណ្តើរទៅកាន់ដំបូល ។ កាមេរ៉ាសុវត្ថិភាពបានថតរូបភាពក្នុងអំឡុងពេលលោកស្ថិតនៅជាន់ទី៦៦-៦៨ ឃើញថា សោរទ្វារនៅជាន់ខាងលើត្រូវបានកាត់ ហើយគេបានឃើញលោកដេកស្លាប់នៅខាងក្រៅអគារ ។Remi Lucidi: Tributes pour in for 'Enigma' daredevil who climbed  skyscrapers across the world | The Independent

តាមការស៊ើបអង្កេតបឋម ប៉ូលិសជឿថា លោក Lucidi អាចធ្លាក់ពីជាន់លើបំផុតនៃអគារ ហើយលោកក៏មិនបានបន្សល់ទុកនូវកំណត់ត្រាអាក្រក់អ្វីទេ ។ ប៉ូលិសបានរកឃើញឧបករណ៍ថតរូបនៅលើដំបូលអគារផងដែរ ។ ចំណែកសារព័ត៌មាន The Post ចុះផ្សាយថា បុគ្គលិកសម្អាតបានឡើងទៅសម្អាតនៅបន្ទប់នៃអគារជាន់ទី៦៨ និង ប្រទះឃើញលោក Lucidi ព្យាយាមគោះកញ្ចក់ដើម្បីសុំការជួយសង្គ្រោះ ប៉ុន្តែបុគ្គលិកសម្អាតភ័យខ្លាច ហើយប្រញាប់ទូរស័ព្ទប្តឹងប៉ូលិសឱ្យមកជួយ ។ ហេតុនេះ ទើបមិនអាចជួយលោក Lucidi បានទាន់ពេលវេលា ។French daredevil Remi Lucidi dies after 'falling off residential  skyscraper' in Hong Kong, reports say | World News | Sky News

លោក Lucidi បានប្រើឈ្មោះក្លែងក្លាយក្នុងបណ្តាញសង្គមថា Lucidi Enigma ហើយលោកបានបង្ហោះរូបភាពចុងក្រោយក្នុង Instagram កាលពីចុងខែកក្កដា ឆ្នាំ២០២៣ ។ វាជារូបភាពទេសភាពនៅពេលយប់ក្នុងទីក្រុងហុងកុង ព្រមទាំងបានបញ្ជាក់ទីតាំងស្ថិតនៅ Times Square ជាកន្លែងលក់ទំនិញក្នុងតំបន់ Causeway Bay របស់ហុងកុង ។ ហេតុការណ៍គួរឱ្យតក់ស្លុតនេះធ្វើឱ្យអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមដែលតែងសរសើរលោក Lucidi នោះ បានសម្តែងការសោកស្តាយចំពោះការបាត់ប.ង់ជីវិ.តភ្លាមៗនេះ ៕ ប្រភព ៖ Thairath