ថ្មីៗនេះលោក ឃុំ ប៉ុណ្ណាដែត អតីតតារាចម្រៀងល្បីឈ្មោះនិងត្រូវជាស្វាមីអ្នកនាង យក់ ឋិតរដ្ឋា បានបង្ហាញអារម្មណ៍ក្នុងចិត្តទៅលើពាក្យថា តារា ត្រូវបានប្រើយ៉ាងទូលំទូលាយទាំងបុគ្គលខ្លះមិនសមនិងប្រើពាក្យនេះជាមួយឡើយ។ យ៉ាងណា រឿងនេះបានធ្វើឱ្យ រ៉ូស ឆេះឆួលយ៉ាងខ្លាំងព្រមទាំងបានប្រើពាក្យមិនសមរម្យប្រើពាក្យកប់ៗដាក់លោក ឃុំ ប៉ុណ្ណាដែត រហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេកប៊ុកចូលទៅរិះគន់និងជេរនាងយ៉ាងទក់សាច់ និងថាឱ្យរ៉ូសគួរតែប្រើសម្តីឱ្យសមរម្យដាក់រៀមច្បង។
ព្រឹកថ្ងៃទី២៨ ខែកក្កដា អ្នកលេងបណ្តាញសង្គមល្បីឈ្មោះ រ៉ូស ដែលទើបមានរឿងអាស្រូវលើគ្រែហើយបង្ហោះជាសាធារណៈ បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងទៅលើលោក ឃុំ ប៉ុណ្ណាដែត ព្រមទាំងបានប្រើពាក្យសម្តីមិនសមរម្យទាល់តែសោះប្រើពាក្យ «ហែង» កប់ៗមាត់ ដោយបង្ហាញថា លោក ឃុំ ប៉ុណ្ណដែត រិះគន់ និងប៉ះពាល់ប្រមាថមើលងាយនាងមុន ហើយប្រយ័ត្នកម្មពារនោះធ្លាក់ទៅលើ ក្រុមគ្រួសាររបស់លោក ឃុំ ប៉ុណ្ណាដែត វិញ។
បន្ថែមពីលើនេះ រ៉ូស បានសរសេរទៀតថា «បើតាំងខ្លួនថាជាតារារៀមច្បងជាមនុស្សល្អ គួរតែហៅទៅប្រាប់រឺហៅទៅប្រដៅស្ងាត់ៗ រឺតទល់នឹងមុខហើយមនុស្សនិយាយគ្នាស្តាប់បានតើមិនមែនមកបំបាក់មុខអ្នកដទៃយកខ្លួនឯងល្អនៅមុខមហាជនទេ នេះគេហៅថាពេលគេធ្លាក់យកមុខខ្លួនឯងល្អ មនុស្សបែបនេះគេមិនហៅថាជាមនុស្សល្អទេគេហៅថាជាមនុស្សអាត្មានិយម ហើយខ្ញុំចង់ប្រាប់ពូថាខ្ញុំមិនមែនតារាចំរៀងល្បីច្រៀងដូចអានអក្សរសល់ពីសម័យមុនរឺជំនាន់មុនដូចពូទេ ខ្ញុំគ្រាន់តែចូលចិត្តច្រៀងហើយធ្វើអីដែលខ្ញុំចូលចិត្ត ហើយឈប់ទើសរឺរិះគន់ខ្ញុំទៀតប្រយ័ត្នកម្មពារវាឆ្លងកូនពូកើតមក អត់គ្រប់ទឹក រឺកើតមកពិការដៃជើងរឺពិការទាំងខួរក្បាលទៀត និយាយមែនបទចំរៀងពូសល់ពីជំនាន់មុនអាបទចិត្តស្រីនឹងច្រៀងដូចគេសូត្រមេលេខ និយាយទៅដូចអានអក្សរស្បថ»។.jpg)
ការប្រើពាក្យសម្តីមិនសមរម្យរបស់ រ៉ូស ក៏បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមចូលទៅរិះគន់និងជេរនាងកប់ៗមាត់ដូចគ្នា ដោយបានលើកឡើងថា ការប្រើពាក្យសម្តីរបស់នាងលើសហើយ មិនមានសីលធម៌ក្នុងខ្លួន ព្រមទាំងសរសេរទៀតថា សម្តីសជាតិមាយាទសពូជ រ៉ូសគួរគិតពិចារណាឡើងវិញចំពោះសម្តីរបស់ខ្លួន៕.jpg)
.jpg)










