គេអាចរក្សាទុកបង្គាឱ្យបានយូរខែដើម្បីបរិភោគ ហើយបង្គានៅតែមានសភាពស្រស់ៗ និងសាច់ក្រហមដូចដើម ។ វិធីងាយៗ គឺត្រូវយកស្ករសមករោយពីលើបង្គាឱ្យសព្វ ពីព្រោះស្ករសនឹងជួយកុំឱ្យបង្គាស្អិតជាប់គ្នាជាដុំៗ និងរក្សាបង្គាកុំឱ្យស្អុយផងដែរ ។Large Shrimp Raw w/Shell 1lb 16-18ct » Goodale Farms

យើងអាចសាកល្បងតាមវិធីខាងក្រោមនេះ ៖
-កាត់ព្រុយបង្គាចេញ និងយកវាមកលាងទឹកឱ្យស្អាត
-ដាក់បង្គាចូលកញ្ច្រែង និងទុកវាឱ្យស្ងួតទឹក
-យកបង្គាដាក់ក្នុងចានដែកតូចល្មម និងរោយស្ករសពីលើឱ្យសព្វបង្គា (បង្គាចំនួន៣ខាំ ត្រូវដាក់ស្ករសប្រមាណ២ស្លាបព្រាបាយ) រួចក្រឡុកវាឱ្យចូលគ្នា
-យកបង្គាមកដាក់ក្នុងប្រអប់បិទគ្របឱ្យជិត និងយកមកដាក់ក្នុងទូរទឹកកកជាន់លើបំផុត ។ វិធីនេះងាយស្រួលឱ្យយើងយកវាទៅឆាជាមុខម្ហូបផ្សេងៗ ។2 lbs Raw Jumbo Shrimp, P&D 8-12

*ចំណុចគួរកត់សម្គាល់ ៖
-ស្ករសនឹងមិនធ្វើឱ្យសាច់បង្គាផ្អែមទេ ដោយសារស្ករសស្ថិតនៅខាងក្រៅសម្បកបង្គាប៉ុណ្ណោះ ។ ការក្រឡុកបង្គាជាមួយស្ករស គឺវាជួយឱ្យបង្គានៅស្រស់បានយូរ និងមានរសជាតិឆ្ងាញ់ផងដែរ ។
-នៅពេលយកបង្គាចេញពីទូរទឹកកកមកធ្វើម្ហូប យើងត្រូវទុកវាឱ្យបាត់ត្រជាក់សិន ។ នៅពេលវាបាត់ត្រជាក់ហើយ ត្រូវបកសម្បកចេញ ទើបយកមកធ្វើម្ហូប ៕ ប្រភព ៖ Maeban