តើអ្នកណាខ្លះកំពុងពិបាកចិត្តរឿងហាលខោអាវអត់ស្ងួត ឬធុំក្លិនផ្អួរ? ដោយសារឥឡូវគឺជាខែភ្លៀងចឹងយើងជៀសមិនផុតទេរឿងហាលខោអាវអត់បានស្ងួតល្អ ដែលបណ្តាលឱ្យខោអាវមានក្លិនផ្អួរ។ ដូច្នេះខាងក្រោមនេះគឺជាបច្ចេកទេសបោកខោអាវក្នុងរដូវវស្សាឱ្យឆាប់ស្ងួត និងគ្មានក្លិនស្អុយដែលយើងគួរយល់ដឹង៖

១.ពិនិត្យអាកាសធាតុមុនពេលបោកគក់៖ ការពិនិត្យអាកាសធាតុគឺជារឿងមួយដ៏សំខាន់ ព្រោះបើយើងមិនបានពិនិត្យមើអាកាសធាតុ អាចធ្វើឱ្យខោអាវរបស់យើងហាលមិនស្ងួត ឬធុំក្លិនផ្អួរជាដើម ដូច្នេះអ្នកគួរពិនិត្យមើលអាកាសធាតុមុនពេលបោកខោអាវ ដើម្បីធានាថាសម្លៀកបំពាក់ដែលបានបោកគក់អាចស្ងួតបានយ៉ាងល្អ និងគ្មានក្លិនស្អុយ។Laying it on the line: how to air-dry your clothes in all weather  conditions | Life and style | The Guardian

២.ប្រើផលិតផលដែលជួយកាត់បន្ថយក្លិនស្អុយ៖ ជំនួយមួយទៀតដើម្បីកាត់បន្ថយក្លិនស្អុយនៃក្រណាត់គឺ ទឹកក្រអូប ដែលវានឹងជួយកាត់បន្ថយក្លិនស្អុយក្នុងកម្រិតជាក់លាក់មួយ។

៣.សម្ងួតវាយ៉ាងយកចិត្តទុកដាក់៖ មិនថាបោកម៉ាស៊ីន ឬបោកដៃនោះទេ ពេលដែលយកទៅហាល គួរតែពូត ឬ សម្ងួតឱ្យបានស្រស់ទឹក មុននឹងយកទៅហាល ព្រោះខែភ្លៀងចឹង មេឃមិនសូវអំណោយផលទេ ដូច្នេះបើសម្ងួតមិនបានល្អ នៅមានទឹកច្រើន វានឹងក្រស្ងួត។How to get the smell out of gym clothes

៤.កង្ហារ ឬម៉ាស៊ីនត្រជាក់អាចសម្ងួតបានលឿន៖ ការសម្ងួតសម្លៀកបំពាក់ត្រូវតែស្ងួតនៅកន្លែងដែលមានពន្លឺព្រះអាទិត្យ និងមានខ្យល់ចេញចូលបានល្អ។ ប៉ុន្តែបើនៅរដូវវស្សា តើអាចរកកន្លែងស្ងួត និងខ្យល់ចេញចូលបាននៅឯណា? ដូច្នេះការបើកម៉ាស៊ីនត្រជាក់ ឬកង្ហារ វានឹងជួយឱ្យខ្យល់ក្នុងបន្ទប់ធ្វើដំណើរបានស្រួល និងធ្វើឱ្យក្រណាត់ស្ងួតរហ័សដោយគ្មានក្លិនស្អុយ។

៥.ជៀសវាងកន្សែងពោះគោ ឬ ខោអាវសាច់ក្រាស់៖ បើករណីមានបោកកន្សែងពោះគោ ឬ ខោអាវក្រាស់ៗដូចជាខោខោវប៊យ គួរដាក់វាដោយឡែកពីសាច់កំណាត់ស្តើងៗ បើមិនចឹងវានឹងក្រស្ងួត៕ How to remove musty smell from clothes due to washing in a smelly washing  machine (tried washing with detergent and vinegar already) - Quoraប្រភព៖sanook